Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ចេញ​បញ្ជា​ធ្វើ​យ៉ាង​ណា​ឲ្យអ៊ីរ៉ង់​មិន​អាច​លក់​ប្រេង​​​សូម្បី​មួយ​តំណក់

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​​២០២៥ បាន​ចេញ​បទ​បញ្ជា​​ឡើង​វិញ​នូវ​​ការ​អនុវត្ត​យុទ្ធនាការ «សម្ពាធអតិបរមា» របស់គាត់លើប្រទេសអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំង​ការ​ធ្វើ​យ៉ាង​ណា​​ជំរុញការនាំចេញប្រេងរបស់​អ៊ីរ៉ង់​​ឲ្យ​ធ្លាក់ចុះដល់សូន្យ ដើម្បីបញ្ឈប់រដ្ឋាភិបាល​​តេហេរ៉ង់​ពីការទទួលបានអាវុធនុយក្លេអ៊ែរ។

លោក ដូណាល់ ត្រាំ (រូបភាព៖ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការ​នេះ បាននាំមកនូវគោលនយោបាយដ៏តឹងតែងរបស់អាមេរិកលើអ៊ីរ៉ង់ ដែលលោក ត្រាំ ធ្លាប់​​អនុវត្តពេញមួយអាណត្តិដំបូងរបស់គាត់។ លោក ត្រាំ បានចោទប្រកាន់អតីតប្រធានាធិបតី ចូ បៃដិន ថាបានធ្វើឲ្យការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកចុះខ្សោយចំពោះអ៊ីរ៉ង់។

លោក ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈប្រធានាធិបតី ដោយដាក់ឡើងវិញនូវគោលនយោបាយដ៏តឹងតែងរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីប្រទេសអ៊ីរ៉ង់ មុនពេលកិច្ចប្រជុំរបស់គាត់ជាមួយនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

នៅពេលដែលចុះហត្ថលេខាលើអនុស្សរណៈនេះ ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា លោក​បាន​បើក​ចំហ​ចំពោះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​​អ៊ីរ៉ង់ ហើយ​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់។

លោក ត្រាំ បាន​មាន​ប្រសាសន៍​ថា៖ «ជាមួយខ្ញុំ វាសាមញ្ញណាស់៖ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ»។ នៅពេលសួរថាតើទីក្រុងតេហេរ៉ង់ជិត​ឈាន​ទៅ​ដល់​​អាវុធ​នុយក្លេអ៊ែរ​ប៉ុណ្ណា​នោះ លោក ត្រាំ បានឆ្លើយ​ថា៖ «ពួកគេជិតសម្រេច​វា​បាន​​មែនទែន​ហើយ»។

បេសកជន​​អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

អនុស្សរណៈរបស់លោក ត្រាំ ក្នុងចំណោម​អនុស្សរណៈ​ផ្សេងៗទៀត បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកដាក់ «សម្ពាធសេដ្ឋកិច្ចអតិបរមា» លើប្រទេសអ៊ីរ៉ង់ រួមទាំងការដាក់ទណ្ឌកម្ម និងយន្តការអនុវត្តលើអ្នកដែលបំពានលើទណ្ឌកម្មដែលមានស្រាប់។

អនុស្សរណៈ​នេះ​ក៏បញ្ជាឲ្យក្រសួងរតនាគារ និងក្រសួងការបរទេសអនុវត្តយុទ្ធនាការមួយក្នុងគោលបំណង «ជំរុញការនាំចេញប្រេងរបស់អ៊ីរ៉ង់ឲ្យ​ធ្លាក់​ដល់សូន្យ»។

ការនាំចេញប្រេងរបស់ទីក្រុងតេហេរ៉ង់ បាននាំមកនូវទឹកប្រាក់ចំនួន ៥៣​ពាន់លានដុល្លារក្នុងឆ្នាំ​២០២៣ និង ៥៤​ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់រដ្ឋបាលព័ត៌មានថាមពលអាមេរិក។ វា​ជា​ចំណូល​ដ៏​ខ្ពស់​បំផុត​​គិត​ចាប់តាំងពីឆ្នាំ​២០១៨ ដោយផ្អែកលើទិន្នន័យរបស់អង្គការ OPEC៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៖ ពីការចាប់ផ្តើមសម្រាប់​សន្តិភាព ឈាន​ដល់ភាពចម្រូងចម្រាសជាសកល

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រតិភូទៅទស្សនកិច្ចនៅសិង្ហបុរី ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំនៅទីនោះ និងយកមកអនុវត្តនៅកម្ពុជា

សន្តិសុខសង្គម១៥ នាទីutes មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ចាប់ពីស្អែកទៅ អាកាសធាតុនៅថៃ នឹងក្តៅខ្លាំង ដល់កម្រិតគួរឲ្យបារម្ភ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៨ នាទីutes មុន

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលាន​យន្ដហោះសៀមរាបអង្គរ កើតឡើងដោយសារការបើកបរមិនប្រកាន់ស្ដាំ

ចរាចរណ៍២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សុខភាព២៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម