Connect with us

ព័ត៌មានអន្ដរជាតិ

​ទោះបី​​កើន​​ប្រជាប្រិយភាពខ្លាំង អូស្ត្រាលីហាម​អង្គភាព​រដ្ឋ​ប្រើ DeepSeek

បានផុស

នៅ

ការចេញផ្សាយរបស់សារព័ត៌មាន ​BBC បានឲ្យដឹងថា ប្រទេសអូស្ត្រាលីបានហាមឃាត់​ការ​ប្រើប្រាស់​កម្មវិធី AI​ របស់ DeepSeek ដើម្បី​ជំនួយ​​ដល់​ការ​​ស្វែងរក នៅ​លើ​ឧបករណ៍ និងប្រព័ន្ធរបស់រដ្ឋាភិបាលទាំងអស់ ដោយ​លើក​ឡើង​បញ្ហាសុវត្ថិភាព ខណៈដែល​​​​​មាន​ប្រជាប្រិយភាព​ខ្លាំង​​នៃ​ឧបករណ៍​​​​ស្វែង​រក​បញ្ញាសិប្បនិម្មិត DeepSeek ជារបស់ប្រទេសចិន។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ការរបស់អូស្រ្តាលីជាពិសេសតម្រូវឱ្យអង្គភាពរដ្ឋាភិបាលទាំងអស់ ទប់ស្កាត់ការប្រើប្រាស់ ឬការដំឡើងកម្មវិធី DeepSeek ក្នុងឧបករណ៍និងប្រព័ន្ធផ្សេងៗ ក៏ដូចជាការដកចេញនូវរាល់ការដំឡើងពីមុន នៅលើប្រព័ន្ធ ឬឧបករណ៍របស់រដ្ឋាភិបាល។ នោះមានន័យថា មនុស្សជាច្រើននឹងមិនអាចប្រើប្រាស់ DeepSeek ក្នុងប្រទេសនេះទេ រួមទាំងអ្នកដែលធ្វើការនៅ​ស្ថាប័ន​​ផ្សេងៗគ្នាដូចជា គណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី និងការិយាល័យឧតុនិយមជាដើម។

ទោះយ៉ាងណា រដ្ឋាភិបាលអូស្ត្រាលី បានអះអាងថា ការហាមប្រាមនេះមិនមែនដោយសារតែកម្មវិធីនេះជារបស់ចិនរបនោះទេ ប៉ុន្តែដោយសារតែ «ហានិភ័យដែលមិនអាចទទួលយកបាន» ដែលវាបង្កដល់សន្តិសុខជាតិ។ វាមិនសូវច្បាស់ទេថាតើ DeepSeek នឹងត្រូវបានហាមឃាត់ពីកុំព្យូទ័រផ្នែកសាធារណៈនៅក្នុងផ្នែកផ្សេងៗនៃសេដ្ឋកិច្ច ដូចជាសាលារៀនជាដើម ខណៈការហាមឃាត់មិនពង្រីកដល់ឧបករណ៍របស់ពលរដ្ឋឯកជនទេ។

គួររម្លឹកថា DeepSeek បានធ្វើឱ្យពិភពលោក​កក្រើក​រញ្ជួយ​​កាលពីខែមករា នៅពេលដែលវាបានបង្ហាញ chatbot ដែលមានតម្លៃទាបជាង និងមានសម្ថភាពប្រហាក់ប្រហែល ChatGPT របស់សហរដ្ឋអាមេរិក។ លុយរាប់ពាន់លានដុល្លារត្រូវបានខាតបង់ពីទីផ្សារភាគហ៊ុនអន្តរជាតិ រួមទាំងនៅក្នុងប្រទេសអូស្ត្រាលី ដោយភាគហ៊ុនដែលភ្ជាប់ជាមួយ AI ដូចជាក្រុមហ៊ុនផលិតបន្ទះឈីប Brainchi បានធ្លាក់ចុះយ៉ាងខ្លាំងនាពេលនោះ។

(រូបភាព៖ Bloomberg )

បណ្តាប្រទេសលោកខាងលិចមានការសង្ស័យលើបច្ចេកវិទ្យារបស់ចិន ជាពិសេសក្រុមហ៊ុនទូរគមនាគមន៍ Huawei និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលទាំងពីរនេះត្រូវបានដាក់កម្រិត​លើការ​ប្រើប្រាស់។ រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​អូស្ត្រាលី​ម្នាក់​ធ្លាប់​បាន​និយាយ​កាលពី​ខែ​មករា​ថា បណ្តា​ប្រទេស​នានា​ចាំបាច់​ត្រូវ​ប្រយ័ត្នប្រយែង​ខ្លាំង​ចំពោះ DeepSeek ដោយ​​​លើក​​ឡើង​​ពី​​កង្វល់​អំពី​ទិន្នន័យ និង​ឯកជនភាព។

ដោយសារ​បញ្ហាឯកជនភាពកន្លងមក​​ chatbot ត្រូវ​បាន​លុប​ចេញ​ពីក្នុង​ប្រទេស​អ៊ីតាលី។ រដ្ឋាភិបាល​អ៊ីតាលីក្នុងខែមីនា ឆ្នាំ២០២៣ ក៏បានបិទ ChatGPT ជាបណ្ដោះអាសន្នជុំវិញបញ្ហាឯកជនភាព។

និយតករនៅ​ក្នុង​ប្រទេសកូរ៉េខាងត្បូង អៀរឡង់ និងបារាំង បានចាប់ផ្តើមការស៊ើបអង្កេតអំពីរបៀបដែល DeepSeek គ្រប់គ្រងទិន្នន័យ​អ្នកប្រើប្រាស់ ដែល​វារក្សាទុកនៅក្នុងម៉ាស៊ីនមេនៅក្នុងប្រទេសចិន។ លើសពីនេះ​​ប្រធាន​អង្គភាព​ព័ត៌មាន​នៃ​សេតវិមាន លោកស្រី Karoline Leavitt ក៏បានឲ្យដឹងដែរថា សហរដ្ឋអាមេរិកឥឡូវនេះក៏កំពុងរក​មើល​ផល​ប៉ះពាល់សន្តិសុខដែលអាចកើតមាន​។

គួរបញ្ជាក់ថា DeepSeek ក៏ដូចកម្មវិធីដូចជា ChatGPT និង Google Geminiដែរ។ ​កម្មវិធី​ទាំង​នេះ​ប្រមូល និងរក្សាទុកព័ត៌មាន រួមទាំងអាសយដ្ឋានអ៊ីមែល និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកប្រើប្រាស់។ អ្នកជំនាញផ្នែកសន្តិសុខធ្លាប់បានព្រមានថា អ្នកណាដែលធ្វើការលើផ្នែកសម្ងាត់ ឬសន្តិសុខជាតិ ត្រូវតែដឹងអំពីហានិភ័យពេលពួកគេចូលប្រើ chatbots ព្រោះវាបានរក្សាទុក និងវិភាគដោយអ្នកបង្កើតឧបករណ៍ទាំងនោះ។

DeepSeek ក៏​​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថាបានលួច​ទិន្នន័យពីបច្ចេកវិទ្យា​របស់​អាមេរិក​ផងដែរ ដោយOpenAI បានត្អូញត្អែរថា គូប្រជែងរបស់ខ្លួន រួមទាំងនៅក្នុងប្រទេសចិន កំពុងប្រើប្រាស់កម្មវិធីរបស់ខ្លួន ដើម្បីជួយការងាររបស់ពួកគេឲ្យមានការរីកចម្រើនឆាប់រហ័ស៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

យោធាមីយ៉ាន់ម៉ា​បន្តការ​វាយ​ប្រហារ​តាម​អាកាស​ទោះបីមាន​​រញ្ជួយ​ដី​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣០ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម