ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់នៅក្រិកត្រូវជម្លៀសចេញពីកោះ Santorini ក្រោយរងរញ្ជួយដីជាង៣០០ដង
អ្នកស្រុកនិងភ្ញៀសទេសចរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីកោះ Santorini ប្រទេសក្រិក បន្ទាប់ពីមានសញ្ញារញ្ជួយដីរាប់រយដងវាយប្រហារក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ។ យោងការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី៥ខែកុម្ភៈនេះ។

ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ សញ្ញានៃការរញ្ជួយដីច្រើនជាង៣០០ដងត្រូវបានកត់ត្រានៅជិតកោះនេះជាមួយនឹងការរញ្ជួយដីដ៏ធំមួយដែលមានកម្រិត៥រ៉ិចទ័រ ខណៈអ្នកជំនាញខ្លះនិយាយថា ការរញ្ជួយអាចបន្តរយៈពេលជាច្រើនសប្តាហ៍ទៅមុខទៀត។ ជាការប្រុងប្រយ័ត្នអាជ្ញាធរបានបិទសាលារៀនរហូតដល់ថ្ងៃសុក្រ និងព្រមានពលរដ្ឋពីការប្រមូលផ្តុំគ្នាក្នុងផ្ទះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា កោះដែលប្រជាជនត្រឹមតែ១៥៥០០នាក់នេះបានជម្លៀសមនុស្សប្រហែល ៩០០០នាក់ចេញ ចាប់តាំងពីថ្ងៃអាទិត្យ តាមមធ្យោបាយជើងហោះហើរសង្គ្រោះបន្ទាន់។ ក្នុងនោះមនុស្សប្រហែល ៦០០០នាក់បានជម្លៀសតាមផ្លូវទឹក ហើយមនុស្សពី២៥០០ទៅ២៧០០នាក់ទៀតបានជម្លៀសតាមយន្តហោះតាមជើងហោះហើរពី Santorini ទៅទីក្រុងអាតែន Athens។ នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍ Aegean ។
សកម្មភាពរញ្ជួយដីជាបន្តបន្ទាប់ជាច្រើនថ្ងៃនេះបានធ្វើឱ្យអ្នកស្រុកមួយចំនួនដេកក្នុងរថយន្តរបស់ពួកគេ ដោយមិនហ៊ានដេកនៅក្នុងផ្ទះព្រោះខ្លាចបាក់រលំ។ ទោះយ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតធំដុំនៅលើកោះនេះទេ ប៉ុន្តែវិធានការសង្គ្រោះបន្ទាន់កំពុងត្រូវបានធ្វើឡើងជាការប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា Santorini គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយរបស់ប្រទេសក្រិកនៅតំបន់អឺរ៉ុប។ កោះនេះគឺជាផ្នែកមួយនៃតំបន់ភ្នំភ្លើង Hellenic ដែលជាវាលភ្នំភ្លើងសកម្មបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប។
កាលពីខែកក្កដាឆ្នាំ១៩៥៦ កោះនេះរងការរញ្ជួយដីដ៏ធំបំផុតកម្រិត ៧.៥ រ៉ិចទ័រ បង្កជារលកយក្សស៊ូណាមិដែលមានកម្ពស់ ២៥ ម៉ែត្រ សម្លាប់មនុស្សយ៉ាងតិច៥៣នាក់និងជាង១០០នាក់រងរបួស ខណៈផ្ទះយ៉ាងហោចណាស់មួយភាគបីនៅលើកោះនេះបានដួលរលំ៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ