ព័ត៌មានអន្ដរជាតិ
ជំងឺមហារីក បានសម្លាប់ប្រជាជនថៃប្រមាណ ៨៦ ០០០នាក់ក្នុងមួយឆ្នាំៗ
យោងតាមរដ្ឋមន្ត្រីសុខាភិបាលថៃ ជំងឺមហារីកបានសម្លាប់ប្រជាជនថៃ ៨៦ ០០០នាក់ក្នុងមួយឆ្នាំៗ និងមានករណីជំងឺមហារីកថ្មីចំនួន ១៤០ ០០០ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation។

រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Somsak Thepsutin បាននិយាយក្នុងទិវាមហារីកពិភពលោកឆ្នាំ២០២៥នៅផ្សារទំនើប CentralWorld កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥ថា ជាមធ្យមមានករណីមហារីកថ្មីចំនួន ៣៨៦ ត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យក្នុងមួយថ្ងៃៗ ខណៈអ្នកជំងឺមហារីកជាមធ្យម ២៣២នាក់បានស្លាប់ជារៀងរាល់ថ្ងៃ។ លើសពីនេះ បច្ចុប្បន្ន មហារីកមាត់ស្បូនថ្មីប្រហែល ៥ ៣២០ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំ។ ស្ត្រីអាយុពី៣០ដល់៦០ឆ្នាំដែលត្រូវបានរកឃើញមានជំងឺមហារីកមាត់ស្បូនក្នុងរយៈពេល២០ឆ្នាំមកនេះ មានប្រមាណ ២១លានករណី។

ជាលទ្ធផល ក្រសួងសុខាភិបាលថៃកំពុងកែលម្អសេវាវេជ្ជសាស្រ្ដ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺមហារីក។ ក្រសួងសុខាភិបាលសាធារណៈបានអនុវត្តវិធានការដ៏ទូលំទូលាយសម្រាប់ការពិនិត្យ និងព្យាបាលជំងឺមហារីកដែលជួយជីវិតមនុស្សជាច្រើន។ គោលនយោបាយរបស់ក្រសួង បានអនុញ្ញាតឱ្យប្រជាជនស្ថិតនៅក្រោមគម្រោងថែទាំសុខភាពជាសកល និងទទួលបានការព្យាបាលគ្រប់ទីកន្លែង ហើយអ្នកជំងឺមហារីកអាចទទួលបានការថែទាំឆាប់រហ័ស និងលឿនជាងមុន។
ការិយាល័យសន្តិសុខសុខភាពជាតិថៃ (NHSO) ក៏បានបែងចែកប្រាក់ចំនួន ៩ ពាន់លានបាតក្នុងមួយឆ្នាំសម្រាប់ការព្យាបាលជំងឺមហារីក។ ក្នុងចំណោមថវិកានេះ ៧ពាន់លានបាតត្រូវបញ្ជូនទៅមន្ទីរពេទ្យធំៗដែលមានសាលាពេទ្យ។ចំណែក២ពាន់លានបាតទៀតទៅមន្ទីរពេទ្យរបស់ក្រសួងសុខាភិបាលសាធារណៈ។ នៅទូទាំងប្រទេសថៃមានមន្ទីរពេទ្យចំនួន ១០០០ ដែលដំណើរការដោយក្រសួងសុខាភិបាល តែយ៉ាងណាមន្ទីរពេទ្យសុខភាពសាធារណៈនៅតែប្រឈមនឹងការខ្វះខាតអ្នកជំនាញព្យាបាលជំងឺមហារីក៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ