ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោក ត្រាំ បញ្ជាឲ្យបិទ USAID ត្រឹមថ្ងៃសុក្រនេះ
ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិក, សារព័ត៌មាន Daily Mail រាយការណ៍កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬគេស្គាល់ថា អង្គការ USAID ត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។

តាំងពីចូលកាន់តំណែងមក លោកត្រាំ បានចេញវិធានការជាបន្តបន្ទាប់ ពិសេសកំណត់គោលដៅលើអង្គការសហប្រជាជាតិតែម្តង ហើយចុងក្រោយបំផុតនេះ ប្រធានាធិបតីអាមេរិក ថែមទាំងប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN និងឈប់ផ្តល់មូលនិធិឲ្យអង្គការ UNRWA យកទៅជួយតំបន់ហ្គាហ្សាផងដែរ។
ពាក់ព័ន្ធ USAID, ក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាលដែលមានមហាសេដ្ឋី Elon Musk ជាអ្នកដឹកនាំ តែងបរិហារថា នេះជាអង្គការមិនល្អហើយចោទថា ជំនួយរបស់សហរដ្ឋអាមេរិកទៅឲ្យអង្គការនេះ ប្រៀបបាននឹងជះលុយទៅឲ្យអង្គភាពភេរវកម្មអ៊ីចឹង។
យោងតាមប្រភពខាងលើ, បុគ្គលិក USAID ត្រូវបានជូនដំណឹងរួចហើយ ហើយដំបូងឲ្យពួកគេឈប់សម្រាកសិន ដោយរង់ចាំការជូនដំណឹងបន្ថែម។ មិនត្រឹមប៉ុណ្ណឹង បេសកកម្ម USAID នៅក្រៅប្រទេសទាំងអស់ត្រូវបញ្ជាឲ្យបិទសិន ហើយបុគ្គលិកត្រូវកោះហៅមកអាមេរិកវិញ ត្រឹមថ្ងៃសុក្រ។

លើសពីនេះ ក្រសួងការបរទេសក៏កំពុងរៀបកញ្ចប់ថវិកា ដើម្បីចេញថ្លៃចំណាយសម្រាប់ការធ្វើដំណើរវិលត្រឡប់របស់បុគ្គលិកក្នុងរយៈពេល៣០ថ្ងៃផងដែរ។
គួរបញ្ជាក់ថា USAID គឺជាម្ចាស់ជំនួយធំបំផុតរបស់ពិភពលោក ដោយផ្តល់ជំនួយដល់ជាង១០០ប្រទេស។ ក្នុងឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានបញ្ចេញជំនួយចំនួន៧២ពាន់លានដុល្លារ លើអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីសុខភាពស្ត្រីនៅក្នុងតំបន់ជម្លោះ ដើម្បីទទួលបានទឹកស្អាត ការព្យាបាលមេរោគអេដស៍ សន្តិសុខថាមពល និងការងារប្រឆាំងអំពើពុករលួយ។
អង្គការនេះមានបុគ្គលិកជាង ១០ ០០០នាក់ ដោយក្នុងនោះមានប្រហែល ២ភាគ៣ កំពុងបម្រើការនៅក្រៅប្រទេស ខណៈប្រហែល ១ ៤០០នាក់ធ្វើការនៅទីស្នាក់ការកណ្តាលក្នុងរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង