Connect with us

ព័ត៌មានអន្ដរជាតិ

​​គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ​​ បណ្តាល​ឲ្យ​ស្លាប់ ៨នាក់និងរបួស១១នាក់នៅ​ឥណ្ឌូណេស៊ី

បានផុស

នៅ

រថយន្តកុងតឺន័រមួយគ្រឿងបានបុករថយន្តជាច្រើនគ្រឿងក្នុងទីក្រុង Bogor ខេត្តជ្វាខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ សម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ និងរបួស១១នាក់។ យោង​ទីភ្នាក់ងារព័ត៌មាន Xinhua ផ្សាយ​នៅថ្ងៃទី៥ខែកុម្ភៈ។

(រូបភាព៖ Bernama)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Desiana Kartika Bahari ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះទីក្រុងហ្សាកាតា បានឲ្យដឹងថា៖«ហេតុការណ៍នេះបានកើតឡើងនៅជិតច្រកទ្វារបង់ប្រាក់ Ciawi ក្នុងទីក្រុង Bogor Regency»។

លោក​ស្រី​បាន​បន្ត​ថា គ្រោះថ្នាក់​នេះ​កើតឡើងរវាង​រថយន្ត​កុងតឺន័រ​ បុករថយន្ត​ជាច្រើន​គ្រឿង​ត្រង់​ចំណុច​គល់​ស្ពាន ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុងហេតុការណ៍នេះមានជនរងគ្រោះ១៩នាក់ ក្នុងនោះស្លាប់ ៨នាក់ និង ១១ នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនិងស្រាល។ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ Ciawi ។

ជាមួយគ្នានេះ ប្រធាននគរបាលក្រុង Bogor Regency បានឲ្យដឹងថា គ្រោះថ្នាក់នេះបាន​បណ្តាលឲ្យខូចខាតយានយន្តចំនួន៦គ្រឿង ​បង្ក​ឡើង​ការ​ដាច់​ហ្វ្រាំងរបស់រថយន្តកុងតឺន័រ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ច្រក​ទ្វារ​បង់ប្រាក់​ចំនួន​ពីរ​នៅ​តែ​បិទ​ដដែល ដោយសារ​ការ​ខូច​ខាត​រចនាសម្ព័ន្ធ​ដែល​បណ្ដាល​មក​ពីគ្រោះថ្នាក់ចរាចរណ៍នេះ៕

(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)
(រូបភាព៖ Antara)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ប្រឈមបាតុកម្មទូទាំងប្រទេសថ្មីទៀត នៅថ្ងៃទី១៩ខែមេសា

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រុមហ៊ុន​ចិន មាន​គម្រោងវិនិយោគទីលានហាល និង​ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ បម្រើ​ការ​នាំ​ចេញ​

កីឡា៣៣ នាទីutes មុន

សហព័ន្ធ​បាល់ទះ​ចាប់​ផ្តើម​ពង្រឹង​ជម្រើស​ជាតិ​ត្រៀម​ពាន​អន្តរជាតិ​៤​ឆ្នាំនេះ

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រុមហ៊ុន LYNK & CO Automotive ចុះកិច្ចព្រមព្រៀងនាំចូលរថយន្តម៉ាក LYNK & CO មកទីផ្សារកម្ពុជាដើម្បីជំរុញវិស័យដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម