Connect with us

ព័ត៌មានអន្ដរជាតិ

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

បានផុស

នៅ

កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់លក្ខខណ្ឌទៅអ៊ុយក្រែនថា បើទីក្រុងកៀវចង់ឲ្យទីក្រុងវ៉ាស៊ីនតោន បន្តជួយដើម្បីទប់ទល់ជាមួយរុស្ស៊ីទៀតនោះ ពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រ «Rare Earth» មកវិញជាការដោះដូរ។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកត្អូញថា «អាមេរិកជួយអ៊ុយក្រែនច្រើនពេកហើយ សំខា​ន់ច្រើនជាងដៃគូអឺរ៉ុបណាណាទាំងអស់ អ៊ីចឹងយើងត្រូវតែមានកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដោយពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រនិងរបស់ផ្សេងទៀតមកឲ្យយើងវិញ បើពួកគេចចង់បានជំនួយបន្ត»។

(រូបថត៖ Reuters)

យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។

ដូច្នេះហើយ កម្ពុជាថ្មី សូមបង្ហាញជូននូវធនធានរ៉ែកម្រ ដែលអ៊ុយក្រែនកំពុងមាននិងលក្ខណៈពិសេសរបស់វា៖

1. ទីតានីញ៉ូម៖ សំខាន់សម្រាប់ឧស្សាហកម្មអវកាស កម្មវិធីយោធា ការផ្សាំផ្នែកវេជ្ជសាស្រ្ត និងម្សៅពណ៌

2. លីចូម៖ សំខាន់សម្រាប់អាគុយរថយន្តអគ្គិសនី ស្មាតហ្វូន និងប្រព័ន្ធផ្ទុកថាមពល

3. ប៊ឺរីលីយ៉ូម៖ សំខាន់សម្រាប់កម្មវិធីលំហអាកាស និងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ

4. ម៉ង់ហ្គាណែស៖ សំខាន់សម្រាប់ការផលិតដែក អាគុយ និងគ្រឿងអេឡិចត្រូនិច

5. ហ្គាលីយ៉ូម៖ សំខាន់សម្រាប់ឧបករណ៍អេឡិចត្រូនិក អំពូល LED បន្ទះស្រូបពន្លឺព្រះអាទិត្យ និងឧបករណ៍ពិនិត្យផ្នែកវេជ្ជសាស្ត្រ

6. អ៊ុយរ៉ាញ៉ូម៖ សំខាន់សម្រាប់ការផលិតថាមពលនុយក្លេអ៊ែរ និងកម្មវិធីយោធា

7. ហ្សីកូញ៉ូម៖ សំខាន់សម្រាប់ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ឧស្សាហកម្មអវកាស និងផលិតកម្មសេរ៉ាមិច

8. ក្រាហ្វិច៖ សំខាន់សម្រាប់ថ្មគ្រឿងអេឡិចត្រូនិក ប្រេងរំអិល និងឥន្ធនៈ

9. អាប៉ាទីត៖ សំខាន់សម្រាប់ជីនិងសារធាតុគីមីដែលមានជាតិផូស្វ័រ

10. ហ្វ្លុយអូរីត៖ សំខាន់សម្រាប់ឧស្សាហកម្មគីមី លោហធាតុ និងអុបទិក

11. នីកែល៖ សំខាន់សម្រាប់ ការផលិតដែកអ៊ីណុក ថ្ម និងយ៉ាន់ស្ព័រ

ដោយសារតែសម្បូរលោហធាតុកម្រ ទើបអ៊ុយក្រែនជាប់ឈ្មោះជាប្រទេសដែលមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

អភិបាលខេត្តរតនគិរី ជំរុញកម្លាំងជំនាញបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់រាល់បញ្ហាអសន្តិសុខក្នុងសង្គម

ព័ត៌មានជាតិ៦ នាទីutes មុន

នៅ​ភ្នំពេញ​ ផែនការ​ពង្រាយ​​បង្គោល​អង់តែ​នសេវា​​ទូរសព្ទ​​នៅ​ទ្រឹង ​ទើប​​សម្រេច​​បាន​ជាង ៤០០ បង្គោល​ក្នុង​ចំណោម ១ ០០០ បង្គោល

ព័ត៌មានជាតិ១១ នាទីutes មុន

ហុងគ្រី ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងចាត់ទុកជាប្រទេសគំរូ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចំនួន​អ្នក​រត់ចោលប្រទេស​កូរ៉េ​ខាង​ជើង កើន​ឡើង​២០% នៅ​ឆ្នាំ​២០២៤

បួរ គ្រី
ព័ត៌មានជាតិ២០ នាទីutes មុន

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចម្រើនព្រះពរដល់មីយ៉ាន់ម៉ាឱ្យទទួលបាននូវសន្ដិភាព

Sokha Hotels

ព័ត៌មានពេញនិយម