Connect with us

ព័ត៌មានអន្ដរជាតិ

WHO គ្រោងកាត់បន្ថយថវិកាជាង៤០០លានដុល្លារ ក្រោយអាមេរិកដកខ្លួនចេញ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) អាច​កាត់បន្ថយថវិកាសម្រាប់​ឆ្នាំ​២០២៦-២០២៧ ប្រហែល៤០០​លានដុល្លារ បន្ទាប់ពីសហរដ្ឋអាមេរិកបានជូនដំណឹង​អំពី​ការ​ដកខ្លួនចេញពីស្ថាប័ន​អន្តរជាតិ​​មួយ​​នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុនNHKនៅថ្ងៃទី៥ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ WHO ប៉ុន្តែក្នុង​ថ្ងៃ​កាន់​តំណែង​ដំបូង​របស់ ​លោកត្រាំ កាល​ពី​ខែ​មុន​ ​លោក​បាន​ចុះ​​ហត្ថេលខា​​​​លើ​​បទ​បញ្ជា​​ប្រតិបត្តិ​​មួយ​ដែលតម្រូវ​ឲ្យ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​ទីភ្នាក់ងារ​របស់អង្គការសហប្រជាជាតិ(UN) ព្រម​ជាមួយ​កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងបន្តការហាមឃាត់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុក​ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA។

ពាក់ព័ន្ធបញ្ហានេះប្រទេសជាសមាជិករបស់អង្គការសុខភាពពិភពលោកកំពុងពិភាក្សាអំពីផែនការសម្រាប់ថវិកា និងបញ្ហាផ្សេងទៀតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសន្និសីទ​នេះ​ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

អង្គការសុខភាពពិភពលោកបានពន្យល់ថា ការចាកចេញរបស់អ្នករួមចំណែកផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតនឹងធ្វើឲ្យអង្គការនេះមិនអាចដំណើរតាមវិធីសាស្រ្ត​​ដែល​មាន​ពី​មុន​នោះ​ទេ​​។ WHO ស្នើ​កាត់បន្ថយថវិការយៈពេលពីរឆ្នាំមកត្រឹម ៤.៩ ពាន់លានដុល្លារ។ លើសពីនេះមានការព្រួយបារម្ភថា ការចាកចេញរបស់សហរដ្ឋអាមេរិកពី WHO នឹងប៉ះពាល់ដល់សមត្ថភាពរបស់អង្គការក្នុងការដោះស្រាយជំងឺឆ្លងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងស្ថានភាពផ្សេងៗទៀត។

(រូបភាព៖ WHO)

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានណែនាំដល់បុគ្គលិករបស់ទីភ្នាក់ងារនេះ ឱ្យផ្អាកការជ្រើសរើសបុគ្គលិក កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងចាត់វិធានការផ្សេងទៀតដើម្បីកាត់បន្ថយការចំណាយ។

នៅដើមដំបូងនៃកិច្ចប្រជុំ លោក Tedros បានអំពាវនាវម្តងទៀតឱ្យទីក្រុងវ៉ាស៊ីនតោនពិចារណាឡើងវិញនូវផែនការរបស់ខ្លួនក្នុងការដកខ្លួនចេញ ព្រោះWHO គឺមិនលំអៀង និងបម្រើប្រទេសនិងប្រជាជនទាំងអស់។ ការ​អត្ថាធិប្បាយ​នេះ​ហាក់​ដូច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក ត្រាំ ព្រោះលោក​ត្រាំថា​ ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចូល​រួម​ជាមួយ​ប្រទេស​ចិន។

សូមបញ្ជាក់ថា មូល​ហេតុ​ដែល​ លោក ត្រាំ ដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មិនមែនជាលើកទីមួយទេ ព្រោះនៅក្នុងអាណត្តិដំបូងរបស់គាត់កាលពីឆ្នាំ២០១៨ លោក ត្រាំ ក៏បានដកសហរដ្ឋអាមេរិកពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ ក្រោមហេតុផលអង្គការនេះភាពលំអៀង៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម