ព័ត៌មានអន្ដរជាតិ
កងកម្លាំង មីយ៉ាន់ម៉ា បាញ់មិនរើសមុខ ទោះមិនមែនបាតុករ ក៏ដោយ
ក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានចោទប្រកាន់កងកម្លាំងសន្តិសុខពីបទបើកការបាញ់ប្រហារលើប្រជាជនរួមទាំងអ្នកដែលមិនបានចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារផងដែរ ។
យោធាប្រទេសមីយ៉ាន់ម៉ាបានដាក់ច្បាប់អាជ្ញាសឹកនៅតាមតំបន់មួយចំនួន និងបិទការចូលប្រើអ៊ិនធឺណិតតាមទូរស័ព្ទចល័តដោយភាគច្រើននៅក្នុងទីក្រុងយ៉ាំងហ្គោន ។

អ្នកស្រុកក្នុងសង្កាត់ Hlaingthaya នៃទីក្រុងយ៉ាំងហ្គោនដែលស្ថិតក្រោមច្បាប់អាជ្ញាសឹកនិយាយថា យោធាកំពុងគំរាមកំហែងប្រជាជនដោយប្រកាសតាមឧគ្ឃោសនសព្ទថា ពួកគេនឹងបើកការបាញ់ប្រហារ ប្រសិនបើអ្នកស្រុកធ្វើបាតុកម្ម ឬដាក់របាំងបិទផ្លូវ ។
ក្រុមសិទ្ធិមនុស្សក្នុងតំបន់បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថាមានរបាយការណ៍ថាមនុស្ស ២១៧ នាក់ត្រូវបានបាញ់សម្លាប់ ឬសម្លាប់នៅក្នុងការបង្ក្រាបរបស់យោធាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

ក្រុមសិទិ្ធមនុស្សក៏បាននិយាយផងដែរថា មនុស្ស ៣ នាក់ត្រូវបានបាញ់សម្លាប់ដោយយោធានៅតំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing កាលពីថ្ងៃពុធ ខណៈពួកគេមិនបានចូលរួមក្នុងការធ្វើបាតុកម្មណាមួយឡើយ ។
ក្រុមនេះនិយាយថា ឥឡូវកងកម្លាំងសន្តិសុខប្រើវិធីជាច្រើនទៀតដើម្បីបង្ក្រាបការតវ៉ាដោយផ្តោតលើប្រជាជនរួមទាំងអ្នកដែលមិនមែនជាបាតុករផងដែរ ។

ទន្ទឹមនោះនៅក្នុងការប៉ុនប៉ងដើម្បីគ្រប់គ្រងព័ត៌មាន យោធាបានដកហូតអាជ្ញាប័ណ្ណរបស់បណ្តាញសារព័ត៌មានឈានមុខគេរបស់ប្រទេស និងបិទការចូលប្រើអ៊ីនធឺណិតតាមទូរស័ព្ទចល័តជាដើម ។
ក្ដីកង្វល់ជាសាធារណៈកំពុងតែកើនឡើងនៅប្រទេសមីយ៉ាន់ម៉ា នៅពេលដែលប្រជាជនមានការលំបាកក្នុងការប្រាស្រ័យទាក់ទងគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មួយករណីទៀតហើយ!យោធាមីយ៉ាន់ម៉ាត្រៀមដាក់ការចោទប្រកាន់ថ្មីលើលោកស្រី ស៊ូជី
ចុចអាន ៖ យោធាមីយ៉ាន់ម៉ាចោទអនុប្រធានាធិបតីជាគូប្រជែងពីបទក្បត់ជាតិ ប្រឈមទោសប្រហារជីវិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ