ព័ត៌មានអន្ដរជាតិ
UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ
ប្រតិកម្មទៅនឹងផែនការកាន់កាប់តំបន់ហ្គាហ្សារបស់លោក ដូណាល់ ត្រាំ, ពេលនេះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានខ្លាំងៗថា គម្រោងរបស់ប្រធានាធិបតីអាមេរិក នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជនៅហ្គាហ្សា។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការសិទ្ធិពលរដ្ឋប៉ាឡេស្ទីននៅ UN, លោក Guterres បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក ធ្វើយ៉ាងណាត្រូវបញ្ចៀសការបោសសម្អាតផ្តាច់ពូជឲ្យបាន ហើយស្វែងរកដំណោះស្រាយ កុំធ្វើឲ្យបញ្ហាកាន់តែធំ និងត្រូវតែគោរពសិទ្ធិអន្តរជាតិ។
ប្រមុខ UN និយាយថា «ការអនុវត្តសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន គឺជាសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការរស់នៅដូចគេដូចឯងនៅលើទឹកដីរបស់ពួកគេ ប៉ុន្តែយើងបែរមើលឃើញពីអំពើអមនុស្សធម៌ជាប្រព័ន្ធ និងការបំផ្លិចបំផ្លាញនៃមនុស្សជាតិទាំងមូលទៅវិញ»។
ការព្រមានរបស់លោក Guterres កើតឡើងមួយថ្ងៃ បន្ទាប់ពីលោក ត្រាំ បង្ហើបផែនការគ្រប់គ្រងតំបន់ហ្គាហ្សា ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រិអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន។

តាមសម្តីរបស់ប្រធានាធិបតីអាមេរិក, លោកនឹងអភិវឌ្ឍតំបន់នេះតាមរយៈការកសាងឡើងវិញ ដោះមីន បង្កើតការងារនិងស្តារសេដ្ឋកិច្ច ហើយអាចមានពលរដ្ឋប៉ាឡេស្ទីនច្រើននាក់ នឹងត្រូវប្តូរទៅនៅកន្លែងផ្សេង។
ទោះបីជាយ៉ាងណាក៏ដោយ ផែនការនេះ បានទទួលរងពាក្យរិះគន់យ៉ាងចាស់ដៃពីសំណាក់មេដឹកនាំពិភពលោកជាពិសេសអាល្លឺម៉ង់ ដែលបរិហាថា ផែនការលោកត្រាំ នឹងមានតែភាពឈឺចាប់និងស្អប់ខ្ពើម។
ចំណែកប្រទេសបារាំងឯណោះ បានហៅផែនការនេះថា ជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ