ព័ត៌មានអន្ដរជាតិ
ប្រទេសទី១ ដកខ្លួនចេញពី WHO តាមអាមេរិក
អាហ្សង់ទីនបានក្លាយជាប្រទេសដំបូងគេ ដែលដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) តាមសហរដ្ឋអាមេរិក ក្រោមហេតុផលថា ស្ថាប័ន UN មួយនេះមានគោលនយោបាយចម្រូងចម្រាស់ ជាពិសេសអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩តែម្តង។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៥, លោកប្រធានាធិបតី Javier Milei បានប្រកាសពីការសម្រេចចិត្តនេះ ដោយនិយាយថា WHO បរាជ័យយ៉ាងធំក្នុងការដោះស្រាយជាមួយវិបត្តិកូវីដ១៩។ ការធ្វើចត្តាឡីស័កអូសបន្លាយពេល បានបង្កអន្តរាយដល់សេដ្ឋកិច្ចអាហ្សង់ទីន។ មិនត្រឹមប៉ុណ្ណឹង វិធានការរឹតត្បិតដែលដាក់ដោយរដ្ឋបាលមុនក្រោមការគាំទ្រពី WHO បានបណ្តាលឲ្យមនុស្ស ១៣០ ០០០នាក់ស្លាប់ទៀតផង។
កាលពីខែមុន គ្រាន់តែចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ភ្លាម លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដកខ្លួនចេញពី WHO ដោយលើកហេតុផលស្រដៀងគ្នានេះ។
នោះគឺជាលើកទីពីរហើយ ដែលលោក ត្រាំ ដកអាមេរិកចេញពី WHO ដោយលើកដំបូងគឺក្នុងឆ្នាំ២០២០ ដែលកាលនោះលោកចោទថា ស្ថាប័ន UN មួយនេះ បានជួយប្រទេសចិន លាក់បាំងប្រភពដើមនៃជំងឺកូវីដ១៩។ យ៉ាងណា អាមេរិកបានចូល WHO វិញ ពេលលោក បៃដិន ឡើងកាន់អំណាច។
អាមេរិក ធ្លាប់ជាប្រទេសផ្តល់ជំនួយធំបំផុតរបស់ WHO ពោលគឺបានរួមចំណែកជាទឹកប្រាក់ជិត ៩៥០លានដុល្លារក្នុងឆ្នាំ២០២៤ ស្មើនឹង១៥% នៃថវិកាសរុបរបស់ទីភ្នាក់ងារនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ WHO គ្រោងកាត់បន្ថយថវិកាជាង៤០០លានដុល្លារ ក្រោយអាមេរិកដកខ្លួនចេញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ