ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនសម្រេចប្រើវ៉ាក់សាំង Sputnik V បន្ទាន់ ខណៈកូវីដ-១៩កំពុងផ្ទុះឡើងវិញ
ប្រទេសហ្វីលីពីនបានអនុម័តលើវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីដើម្បីប្រើប្រាស់ជាបន្ទាន់។ នេះបើតាមរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសបាននិយាយនៅព្រឹក ថ្ងៃសុក្រ ទី១៩ ខែមីនា ខណៈប្រទេសអាស៊ានមួយនេះកំពុងប្រយុទ្ធប្រឆាំងផ្ទុះឆ្លងជាថ្មី។

វ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថាន Gamaleya Institute របស់ប្រទេសរុស្ស៊ីជាវ៉ាក់សាំងទី៤ដែលត្រូវបានអនុញ្ញាតឲ្យប្រើជាបន្ទាន់នៅក្នុងប្រទេសហ្វីលីពីន។
នាយករដ្ឋបាល FDA លោក Rolando Enrique Domingo បាននិយាយក្នុងសន្និសីទកាសែតថា ៖«វ៉ាក់សាំង Sputnik V ត្រូវបានគេស្គាល់ល្អ និងអត្ថប្រយោជន៍ខ្ពស់»។
លោក Domingo បាននិយាយថា ៖«ទិន្នន័យបណ្តោះអាសន្នបង្ហាញថា វ៉ាក់សាំងនេះពីរដូសមានប្រសិទ្ធភាពដល់ទៅ៩១.៦%សម្រាប់ក្រុមមនុស្សអាយុ១៨ឆ្នាំ និងមនុស្សចាស់។
នៅខែកុម្ភៈ កន្លងទៅ ក្រុមប្រឹក្សាឱសថនៅក្នុងប្រទេសវៀតណាមបានណែនាំឲ្យអនុម័តប្រើប្រាស់វ៉ាក់សាំង Sputnik V។

លោក Domingo ប្រាប់ថា អ្នកផលិតវ៉ាក់សាំងអាមេរិក Moderna និង Johnson & Johnson ត្រូវការឯកសារសម្រាប់ការអនុម័យលើការប្រើប្រាស់បន្ទាន់ ប៉ុន្តែនៅមិនទាន់ដាក់ឯកសារទេ។
ប្រទេសហ្វីលីពីន ដែលជាប្រទេសឆ្លង និងស្លាប់ដោយកូវីដ-១៩ច្រើនជាងគេលំដាប់លេខ២នៅក្នុងប្រទេសអាស៊ាន កំពុងប្រឈមនឹងរលកនៃការឆ្លងថ្មី ដែលតាមរបាយការណ៍ជិត២ម៉ឺននាក់គ្រាន់តែ៤ថ្ងៃចុងក្រោយ។
រដ្ឋាភិបាលហ្វីលីពីនដាក់ផែនការនាំយកវ៉ាក់សាំងឲ្យបានចំនួន ១៤០.៥លានដូសនៅត្រឹមខែធ្នូ ចាក់មនុស្សធំពេញវ័យ៧០លាននាក់ និងទទួលបានអភ័យឯកសិទ្ធិសម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញដែលត្រូវបានដុនដាបដោយកូវីដ-១៩ដែលមានអត្រាដល់៩.៥%កាលពីឆ្នាំ២០២០។
ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ-១៩កាលពីថ្ងៃទី១ ខែមីនា និងទទួលបានការផ្គត់ផ្គង់ចំនួន១.១២៥លានដូសពីវ៉ាក់សាំង Sinovac និង AstraZeneca៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល