Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាន​ប្រកាស​ថា ​លោក​នឹងមិនចូលរួមកិច្ចប្រជុំ G20 នាពេលខាងមុខនៅ​ក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូងនោះទេ ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ម្ចាស់​ផ្ទះ​អំពី​របៀបវារៈ «ប្រឆាំង​អាមេរិក»។

លោក Marco Rubio (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់មន្ត្រីការទូតកំពូលអាមេរិកកាលពីថ្ងៃពុធ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ធ្វើ​ឡើង​​​រយៈពេល​២​ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ការផ្តល់មូលនិធិដល់​ប្រទេស​អាហ្វ្រិក​មួយ​នេះ។

ក្នុងការប្រកាសនៅលើ​បណ្ដាញ​សង្គម X លោក Rubio បាននិយាយថា លោក​នឹងធ្វើពហិការកិច្ចពិភាក្សា G20 របស់រដ្ឋមន្ត្រីការបរទេសនៅទីក្រុង Johannesburg ចាប់​ពី​ថ្ងៃទី​២០​ដល់​ថ្ងៃ​ទី​២១​​ខែកុម្ភៈ។

លោក Rubio បាន​បន្ថែម​ថា៖ «អាហ្រ្វិកខាងត្បូងកំពុងធ្វើរឿងអាក្រក់ណាស់។ ការដកហូតកម្មសិទ្ធិឯកជន។ ការប្រើប្រាស់ G20 ដើម្បីលើកកម្ពស់ “សាមគ្គីភាព សមភាព និងនិរន្តរភាព”។ និយាយម្យ៉ាងទៀត​ DEI និងការប្រែប្រួលអាកាសធាតុ»។

DEI ឬ​ហៅ​ថា ​​ក្របខណ្ឌ​​ការងារ​នៃ​ភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល បានរង​ការ​វាយប្រហារ​ជា​ញឹកញយ​ដោយលោក ត្រាំ ចាប់តាំងពី​​ប្រធានាធិបតី​រូប​នេះ​បានត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ​កាលពីខែមុន។

លោក Rubio បាន​បញ្ជាក់​ថា៖ «ការងាររបស់ខ្ញុំគឺដើម្បីជំរុញផលប្រយោជន៍ជាតិរបស់អាមេរិក មិនមែនខ្ជះខ្ជាយលុយអ្នកបង់ពន្ធ ឬបញ្ឆិតបញ្ឆៀងប្រឆាំងអាមេរិកឡើយ»។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា អាហ្រ្វិកខាងត្បូងកំពុង «រឹបអូស» ដី ហើយបាននិយាយថា លោក​ត្រៀមខ្លួនរួចជាស្រេច ដើម្បីពន្យល់ពីគោលនយោបាយកំណែទម្រង់ដីធ្លីរបស់រដ្ឋាភិបាល​របស់​លោក​ទៅកាន់សមភាគីសហរដ្ឋអាមេរិក។

សូម​រឭក​ថា នៅក្នុងសារបង្ហោះ​លើ​បណ្ដាញ​សង្គម Truth Social កាល​ពី​ថ្ងៃ​អាទិត្យ​ លោក ត្រាំ បាន​រៀបរាប់​ថា «ក្រុម​មនុស្ស​មួយ​ចំនួន» នៅ​អាហ្វ្រិក​ខាង​ត្បូង កំពុង​ត្រូវ​បាន​​គេ​ធ្វើ​បាប​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​កាត់​ផ្ដាច់​មូលនិធិ​នឹង​ត្រូវ​ដក​ចេញ​វិញ លុះ​ត្រា​ណា​តែ​​មាន​ការ​ស៊ើប​អង្កេត​លើ​បញ្ហានេះ។

លោក ត្រាំ បាន​​បញ្ជាក់​ថា៖ «អាហ្វ្រិកខាងត្បូងកំពុងរឹបអូសយកដី និងធ្វើបាបមនុស្សមួយចំនួនយ៉ាងធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិកនឹងមិន​គាំទ្រ​ទេ យើងនឹងធ្វើសកម្មភាព។ ខ្ញុំក៏នឹងកាត់ផ្តាច់ការផ្តល់មូលនិធិនាពេលអនាគតទាំងអស់​ដល់អាហ្វ្រិកខាងត្បូង រហូតដល់ការស៊ើបអង្កេតពេញលេញអំពីស្ថានភាពនេះត្រូវបានបញ្ចប់»។

ក្នុងអំឡុងពេលរដ្ឋបាលដំបូង លោក ត្រាំ បាន​ថ្លែង​ថា អាមេរិកនឹងស៊ើបអង្កេតការសម្លាប់កសិករស្បែក ស ក្នុងទ្រង់ទ្រាយធំនៅក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូង និងការកាន់កាប់ដីធ្លីដោយហិង្សា។ ប៉ុន្តែ អាហ្វ្រិក​ខាង​ត្បូង បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ត្រាំ ហើយ​ថា​វា​ជា​ការ​ផ្តល់ព័ត៌មានខុស៕

ដោយ៖ ឈាង

ចុចអាន៖ លោក ត្រាំ នឹង​កាត់ផ្ដាច់​ការ​ផ្ដល់​​ជំនួយ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម