ព័ត៌មានអន្ដរជាតិ
គីមឈីជិត១១តោនត្រូវបានមន្ត្រីកូរ៉េរឹបអូសពីអ្នកដំណើរតាមយន្តហោះក្នុងឆ្នាំ២០២៤
ក្រុមមន្ត្រីដែលអនុវត្តច្បាប់គ្មានសារធាតុរាវនៅអាកាសយានដ្ឋានអន្តរជាតិ Incheon របស់ប្រទេសកូរ៉េខាងត្បូង បានរឹបអូស គីមឈីប្រមាណជិត១១តោនពីអ្នកដំណើរជាច្រើនក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNNនៅថ្ងៃទី០៦ខែកុម្ភៈនេះ។

ជាធម្មតាក្រុមមន្ត្រីដែលអនុវត្តច្បាប់គ្មានសារធាតុរាវនៅអាកាសយានដ្ឋានអន្តរជាតិ Incheon របស់ប្រទេសកូរ៉េខាងត្បូងបានរឹបអូសពពួកសារធាតុរាវដូចជា ដបទឹក ប្រភេទជែល និងប្រភេទគ្រីមលាបមុខជាដើម ប៉ុន្តែឥឡូវនេះ មន្រ្តីបានមមាញឹកក្នុងការរឹបអូសយកទំនិញដែលមិនត្រូវបានអនុញ្ញាតមួយទៀតគឺ គីមឈី ដែលជាបន្លែមានជាតិប្រៃ និងផ្អាប់ទុកជាអាហារដ៏សំខាន់របស់ជនជាតិកូរ៉េ។
សេចក្តីប្រកាសរបស់អាកាសយានដ្ឋាន បានឱ្យដឹងថា កាលពីឆ្នាំមុន មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Incheon (ICN) បានរឹបអូសគីមឈីសរុបចំនួន១០.៧តោនពីអ្នកដំណើរដែលបំពានលើការហាមឃាត់លើវត្ថុរាវនៅក្នុងវ៉ាលីពួកគេ។
ដូចអាកាសយានដ្ឋានជាច្រើនទៀតនៅជុំវិញពិភពលោក មន្រ្តីនៅ ICN បានហាមឃាត់សារធាតុរាវ និងជែលលើសពី១០០មីលីលីត្រ នៅក្នុងវ៉ាលីសម្រាប់ដាក់តាមខ្លួន ហើយគីមឈីត្រូវបានរឹបអូសគឺដោយសារវាត្រូវបានវេចខ្ចប់ទុកមុនក្នុងដប ក្រឡ ឬថង់ប្លាស្ទិក ហើយត្រាំក្នុងទឹកជ្រលក់ហឹរ ដែលត្រូវបានចាត់ទុកជាវត្ថុរាវ។
ក្រៅពីរឹបអូស គីមឈី នៅទូទាំងឆ្នាំ២០២៤ មន្ត្រីអាកាសយានដ្ឋាននេះ ក៏បានរឹបអូសបាន Jang ចំនួន១០,៥ តោន។ Jang ជាប្រភេទទឹកជ្រលក់និងម្សៅគ្រឿងទេសប្រពៃណីកូរ៉េ។
យោងតាមមន្ត្រីអាកាសយានដ្ឋានទំនិញដែលរឹបអូសបានជាទូទៅត្រូវបានបោះចោល ឬបរិច្ចាគ ប៉ុន្តែគីមឈី ១០.៧ តោនត្រូវបានបរិច្ចាគទៅមជ្ឈមណ្ឌលសុខុមាលភាពសហគមន៍ក្នុងតំបន់។
គួរបញ្ជាក់ថា គីមឈី គឺជាមុខម្ហូបបែបប្រពៃណីរបស់កូរ៉េ (banchan) ដែលមានបន្លែលាយអំបិល និងផ្អាប់ទុក ដែលភាគច្រើនធ្វើពីស្ពៃក្តោបកូរ៉េ លាយមួយគ្រឿងទេសជាច្រើនទៀត។ គីមឈី ក៏ត្រូវបានគេប្រើក្នុងស៊ុប និងសម្លច្រើនប្រភេទផងដែរ។ វាជាអាហារសំខាន់ក្នុងម្ហូបកូរ៉េ ហើយត្រូវបានគេទទួលទានជាគ្រឿងផ្សំជាមួយនឹងអាហារកូរ៉េស្ទើរគ្រប់មុខ៕


អត្ថងបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ