ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក ដាក់ពង្រាយទ័ព ១ម៉ឺននាក់នៅព្រំដែន ក្រោយការគំរាមដាក់ពន្ធរបស់ ត្រាំ
ក្រោយការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រទេសម៉ិកស៊ិកបានដាក់ពង្រាយកងទ័ពចំនួន ១ម៉ឺននាក់ដើម្បីរឹតបន្តឹងព្រំដែនភាគខាងជើងរបស់ខ្លួន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Associated Press កងទ័ព កងឆ្មាំជាតិ និងរថយន្តកងទ័ពម៉ិកស៊ិក បានធ្វើដំណើរទៅដល់ព្រំដែនរវាងទីក្រុង Ciudad Juárez និងទីក្រុង El Paso នៃរដ្ឋតិចសាស់ រួចហើយកាលពីថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៥។
ចលនាពង្រាយទ័ពនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា លោកនឹងពន្យារពេលការដាក់ពន្ធ ២៥% លើប្រទេសម៉ិកស៊ិកយ៉ាងហោចណាស់ចំនួន១ខែ។ ដោយជាថ្នូរនឹងការពន្យារពេល ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសន្យាថា លោកស្រីនឹងបញ្ជូនឆ្មាំជាតិរបស់ប្រទេសទៅពង្រឹងព្រំដែន និងបង្ក្រាបការរត់ពន្ធសារធាតុញៀន fentanyl។
លោក ត្រាំ បានប្រកាសភាពអាសន្ននៅតាមព្រំដែន បើទោះបីជាកម្រិតនៃការធ្វើចំណាកស្រុក និងការនាំចូលសារធាតុញៀន fentanyl ធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុនក៏ដោយ។
អាមេរិក បានលើកឡើងថា ខ្លួននឹងចូលរួមចំណែកផងដែរនៅលើការរឹតបន្តឹងព្រំដែនរវាងប្រទេសទាំង២ ដោយនឹងធ្វើការបន្ថែមទៀតបញ្ឈប់ការនាំចេញកាំភ្លើងអាមេរិកខុសច្បាប់ទៅកាន់ម៉ិកស៊ិក ដោយក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ