Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

បានផុស

នៅ

តាមការចុះផ្សាយរបស់ AP នៅថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិថ្មីមួយទៀត ដោយហាមឃាត់អត្តពលិកកែភេទ ពីការចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាស់ណាស់ វិធានការនេះនឹងប៉ះពាល់ដល់ការប្រកួតកម្រិតសាលាឬអាជីពទូទាំងប្រទេសតែម្តង ព្រោះថាមិនត្រឹមហាមចូលរួមប្រកួតទេ លោកត្រាំ ថែមទាំងគំរាមដកមូលនិធិពីសាលាឬស្ថាប័នណា ដែលមិនគោរពតាមបទបញ្ជានេះទៀតផង។

មុនស៊ីញេលើបញ្ជា «កុំឲ្យបុរសពាក់ព័ន្ធក្នុងកីឡានារី», ប្រធានាធិបតីអាមេរិក បញ្ជាក់ថា «ចាប់ពីឥឡូវទៅ កីឡាផ្នែកនារី គឺឲ្យតែនារីលេងប៉ុណ្ណោះ»។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ក៏ប្រកាសដែរថា រដ្ឋបាលរបស់លោកនឹងរារាំងអត្តពលិកកែភេទ ពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយសហរដ្ឋអាមេរិក រួមទាំងកីឡាអូឡាំពិកនៅទីក្រុង Los Angeles ឆ្នាំ ២០២៨ និងការប្រកួតបាល់ទាត់ពិភពលោកផងដែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

តាមពិតទៅ ការចូលប្រកួតរបស់អត្តពលិកកែភេទក្នុងកីឡាផ្នែកនារី បានបង្កភាពចម្រូងចម្រាស់រួចទៅហើយ ដោយអ្នកខ្លះតវ៉ាថា វាជារឿងអយុត្តិធម៌សម្រាប់ស្រ្តី ព្រោះដ្បិតថា ទោះអ្នកទាំងនោះកែភេទក៏ដោយ ប៉ុន្តែពីកំណើតមកពួកគេគឺជាមនុស្សប្រុស ហើយមានធម្មជាតិខ្លាំងជាងមនុស្សស្រី។

ជាក់ស្តែងរឿងថ្មីបំផុតគឺកើតឡើងក្នុងព្រិត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ២០២៤ ដែលអ្នកប្រដាល់សញ្ជាតិអាល់ហ្សេរីកែភេទឈ្មោះ Imane Khelif យកឈ្នះកីឡាការិនីតៃវ៉ាន់ Lin Yu-ting។

ភ្លាមៗមានប្រតិកម្មនិងមតិរិះគន់ដូចទឹកបាក់ទំនប់ទៅលើគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការដែលអនុញ្ញាតឲ្យរឿងអយុត្តិធម៌បែបនេះកើតឡើង ប៉ុន្តែទោះយ៉ាងណា IOC បាននិយាយការពារខ្លួន ហើយនៅតែរក្សាលទ្ធផលដដែល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ម៉ិកស៊ិក ដាក់ពង្រាយ​ទ័ព ១ម៉ឺន​នាក់នៅព្រំដែន ក្រោយ​ការ​គំរាម​ដាក់​ពន្ធ​របស់ ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៩ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម