Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក

បានផុស

នៅ

ប៉ាណាម៉ា បាន​ចេញ​ប្រកាស​បដិសេធចំពោះ​ព័ត៌មាន​ដែល​លើក​ឡើង​ថា មាន​ការ​អនុញ្ញាតឲ្យនាវារដ្ឋាភិបាលអាមេរិកឆ្លងកាត់ព្រែកជីកប៉ាណាម៉ាដោយឥតគិតថ្លៃ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​​៦​ខែ​កុម្ភៈ​ឆ្នាំ​២០២៥។

​​លោក​ Marco Rubio រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​អ្នកគ្រប់គ្រងព្រែកជីក​លោក Ricaurte Vásquez Morales (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បកស្រាយ​នេះ ធ្វើ​ឡើង​បន្ទាប់ពីមាន​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​អាមេរិក​នៅ​លើ​​បណ្ដាញ​សង្គម X ដែល​ថា កប៉ាល់រដ្ឋាភិបាលរបស់ខ្លួន «ឥឡូវនេះអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនគិតថ្លៃ ដោយជួយសន្សំប្រាក់រដ្ឋាភិបាលសហរដ្ឋអាមេរិករាប់លានដុល្លារក្នុងមួយឆ្នាំ»។

ឆ្លើយតបទៅនឹងការអត្ថាធិប្បាយ​នេះ អាជ្ញាធរព្រែកជីក​ប៉ាណាម៉ា (ACP) បានថ្លែង​​ថា ខ្លួនត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការកំណត់ថ្លៃសេវា និងថ្លៃផ្សេងទៀតសម្រាប់ការឆ្លងកាត់ព្រែកជីក ដោយបន្ថែមថា ខ្លួនមិនបានធ្វើការកែតម្រូវណាមួយចំពោះ​អាមេរិក​ទេ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន​​និយាយ​ម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់​លោក​ក្នុងការដណ្តើមយក​ព្រែកជីក​ប៉ាណាម៉ា ដែល​ជា​ច្រករបៀងពាណិជ្ជកម្មដ៏សំខាន់​នេះ​​មក​កាន់​កាប់​ឡើង​វិញ។

ព្រែកជីក​ប៉ាណាម៉ា មាន​ប្រវែង ៨២​គីឡូម៉ែត្រ ឆ្លងកាត់​អាមេរិកកណ្តាល និងជាតំណភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​​លោក​ Marco Rubio ដែលបានធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីនក្នុងសប្តាហ៍នេះ បានទាមទារឲ្យប៉ាណាម៉ាធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែល​លោក​ហៅថា​ជា «ឥទ្ធិពល និងការគ្រប់គ្រង» របស់ប្រទេសចិន​នៅ​លើព្រែកជីក។

មន្ត្រី​ការទូតកំពូលរបស់អាមេរិក​រូប​នេះ បានសង្កត់​ធ្ងន់​ថា ប៉ាណាម៉ាត្រូវតែធ្វើសកម្មភាព បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេស​ប៉ាណាម៉ា លោក Rubio បានជួបជាមួយ​លោក​ប្រធានាធិបតី José Raúl Mulino ក៏ដូចជាអ្នកគ្រប់គ្រងព្រែកជីក​លោក Ricaurte Vásquez Morales។

ក្រោយ​ដំណើរ​ទស្សនកិច្ច​ និង​ការ​ចេញ​សារ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ រដ្ឋាភិបាល​ប៉ាណាម៉ាបាន​សម្រេច​ចិត្ត​ប្រកាស​ដក​វត្តមាន​របស់​ខ្លួន​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ដែល​ហៅ​កាត់​ថា BRI (Belt and Road Initiative) ជា​កម្មវិធី​បណ្ដាក់​ទុន​សកល​​ជាមួយ​​មូលនិធិ​ដ៏​ច្រើន​សម្បើម​របស់​ក្រុង​ប៉េកាំង។

ទន្ទឹម​នោះ អាជ្ញាធរព្រែកជីក​ប៉ាណាម៉ា បាននិយាយថា ខ្លួនបានបង្ហាញពីចេតនាក្នុងការធ្វើការជាមួយកងទ័ពជើងទឹកអាមេរិក និងបង្កើនប្រសិទ្ធភាពអាទិភាពនៃការឆ្លងកាត់សម្រាប់នាវារបស់​អាមេរិក​តាមរយៈព្រែកជីក៕

ដោយ៖ ឈាង

ចុចអាន៖ ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ ៖ មន្ត្រីអធិការការងារ ១២០ រូប បំពេញនីតិវិធីធ្វើសម្បថ ដើម្បីក្លាយជានគរបាលយុត្តិធម៌

ព័ត៌មានជាតិ៧ នាទីutes មុន

រថយន្ត BYD ដែលផលិតនៅកម្ពុជានឹងចេញពីរោងចក្រនៅខែវិច្ឆិកា ឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អ៊ីស្រាអែល ក៏ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តាមអាមេរិក ដែរ 

ផន សុផារី
ជីវិតកម្សាន្ដ១២ នាទីutes មុន

ព្រោះតែទស្សនៈផ្ទាល់ខ្លួនមួយ! ធ្វើឱ្យអ្នកនាង ផន សុផារី និងក្រុមគ្រួសារ រស់នៅយ៉ាងមានក្តីសុខ

Sokha Hotels

ព័ត៌មានពេញនិយម