ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃចាប់ខ្លួនមេខ្លោង Call-Center ចិន២នាក់នៅបាងកក
មេខ្លោងមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ ( Call- Center) ជាជនជាតិចិន២នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកប្រទេសថៃ ដោយប៉ូលិសបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃ១៥.៣ លានបាត (៤៥ម៉ឺនដុល្លារ)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៦ខែកុម្ភៈនេះ។

ប៉ូលិសក្រុងបាងកក បានចាប់ខ្លួនមេខ្លោង២នាក់ដែលនៅពីក្រោយក្រុមឆបោកដែលហៅថា Call- Center ជាច្រើនដែលប្រតិបត្តិការពីប្រទេសជិតខាងរបស់ប្រទេសថៃ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីយប់ថ្ងៃពុធ ភ្លាមៗបន្ទាប់ពីតុលាការព្រហ្មទណ្ឌបានចេញដីកាចាប់ខ្លួនពួកគេ។
ជនសង្ស័យទាំងពីរមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកឆ្លងដែននិងប្រតិបត្តិការលាងលុយដែលមានគោលដៅលើជនរងគ្រោះតាមអ៊ីនធឺណិត។ ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ Ye Wanyou អាយុ២៩នាំ និង Li Weijie អាយុ៣០ឆ្នាំ។
ក្រោយការចាប់ខ្លួន ប៉ូលិសរឹបអូសបានទ្រព្យសម្បត្តិដែលមានតម្លៃ ១៥,៣លានបាត ដែលជារបស់ជនសង្ស័យក្នុងនោះមានរថយន្ត Mercedes-Benz តម្លៃ១១លានបាត រួមជាមួយទូរស័ព្ទទំនើបចំនួន៥គ្រឿងដែលមានទិន្នន័យសំខាន់ៗដែលភ្ជាប់ទៅនឹងប្រតិបត្តិការឆបោកតាមមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទជាច្រើននៅក្នុងប្រទេសជិតខាង។

ការចាប់ខ្លួនពួកគេបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតយ៉ាងទូលំទូលាយដោយស្ថានីយ៍ប៉ូលិស Hua Mak ដែលត្រូវបានជំរុញដោយពាក្យបណ្តឹងជាច្រើនពីជនរងគ្រោះនៃការឆបោក។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថាត្រូវបានក្រុមអ្នកឆបោកបន្លំខ្លួនជាប៉ូលិស ឬមន្ត្រីការិយាល័យប្រឆាំងការលាងលុយ។ អ្នកបោកប្រាស់បានផ្សព្វផ្សាយនៅលើ Facebook ដោយ អះអាងថា ជួយជនរងគ្រោះក្នុងការយកលុយដែលបាត់មកវិញ។ ប៉ុន្តែពេលទាក់ទងមកជនរងគ្រោះចាញ់បោកលុយថែមទៀត។
ប៉ូលិសបញ្ជាក់ថា មានការភ្ជាប់ទៅនឹងក្រុមឆបោក Call- Center ជាអន្តរជាតិ បើយោងតាមទិន្នន័យដែលស្រង់ចេញពីស្មាតហ្វូនរបស់ជនសង្ស័យបានបញ្ជាក់ថា ពួកគេបានគ្រប់គ្រងការឆបោកទាំងនោះពីចម្ងាយ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ