Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់ទណ្ឌកម្ម ICC 

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ បានចេញបញ្ជាថ្មីមួយទៀត ដោយដាក់ទណ្ឌកម្មតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដូចជារឹតត្បិតផ្នែកហិរញ្ញវត្ថុ និងទិដ្ឋាការលើបុគ្គលទាំងឡាយណានិងក្រុមគ្រួសារដែលគាំទ្រការស៊ើបអង្កេតរបស់ ICC លើពលរដ្ឋអាមេរិក ឬប្រទេសដែលជាសម្ព័ន្ធមិត្ត។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, លោក ត្រាំ បានចុះហត្ថលេខាលើបញ្ជានេះដោយចោទថា ICC ជាស្ថាប័នខុសច្បាប់ ហើយធ្វើសកម្មភាពគ្មានមូលដ្ឋានច្បាស់លាស់ប្រឆាំងអាមេរិក និងតាមរករឿងសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសអ៊ីស្រាអែលឥតឈប់។

ជាក់ស្តែងកាលពីខែវិច្ឆិកាឆ្នាំទៅ អង្គការដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡាអេ នៃប្រទេសហូឡង់មួយនេះ បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ដែលទង្វើនោះធ្វើឲ្យអាមេរិក ខឹងសម្បាយ៉ាងខ្លាំង។

ក្នុងដីកានោះបានចោទថា ទាំងលោក Netanyahu និង Gallant បានប្រើប្រាស់ភាពអត់ឃ្លានធ្វើជាអាវុធក្នុងសង្រ្គាមនៅតំបន់ ហ្គាហ្សា ក៏ដូចជាមានចេតនាកាត់ផ្តាច់ការផ្គត់ផ្គង់សំខាន់ៗដូចជាអាហារ ទឹក និងថ្នាំពេទ្យ ចំពោះប្រជាជននៅទីនោះផងដែរ។

ទីស្នាក់ការ ICC (រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងបញ្ជាប្រតិបត្តិរបស់លោក ត្រាំ, ប្រធានាធិបតីអាមេរិក បញ្ជាក់ថា សកម្មភាពនាពេលថ្មីៗនេះរបស់ ICC បានបង្ហាញពីគំរូដ៏គ្រោះថ្នាក់ឲ្យគេឃើញថា ជនជាតិអាមេរិកត្រូវយាយី រំលោភបំពាន និងអាចមានការចាប់ខ្លួនដែលបង្កគ្រោះថ្នាក់ដល់ពួកគេថែមទៀត។ ទង្វើដ៏អាក្រក់នេះ គំរាមកំហែងដល់ការរំលោភលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក ហើយធ្វើឲ្យខូចដល់ការងារសន្តិសុខជាតិ និងគោលនយោបាយការបរទេសដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងអ៊ីស្រាអែលផងដែរ។

សូមជម្រាប់ថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីស៊ើបអង្កេតអំពើឃោរឃៅ បន្ទាប់ពីការរំលាយយូហ្គោស្លាវី និងអំពើប្រល័យពូជសាសន៍រវ៉ាន់ដា។ ប្រទេសជាង១២០បានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ខណៈ៣៤ប្រទេសទៀតបានចុះហត្ថលេខា និងអាចផ្តល់សច្ចាប័ននាពេលអនាគត។ យ៉ាងណា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្រឹទ្ធ​សមាជិក​​នៃ​ប​​ក្ស​ប្រជាធិបតេយ្យ​អាមេរិករារាំង​ច្បាប់​ដាក់ទណ្ឌកម្ម ICC ដែលប៉ង​ចាប់ខ្លួនមេដឹកនាំ​អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២១ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២២ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម