Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

បានផុស

នៅ

ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួននិងស្ថិតក្នុងជំរំតង់បណ្តោះអាសន្ន កំពុងរងទុកក្ខវេទនាបន្ថែមទៀតដោយសារខ្យល់បក់បោកខ្លាំង និងភ្លៀង​លាយឡំ​ដោយ​ព្យុះ​បានវាយប្រហារតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ខែកុម្ភៈនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្យល់បក់ខ្លាំង ភ្លៀង និងរដូវរងាកំពុងបន្ថែមការរងទុក្ខវេទនាដល់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់នៅហ្គាហ្សា ខណៈគ្រួសាររាប់ពាន់នាក់រស់នៅក្នុងតង់ដែលធ្លុះធ្លាយ បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានបំផ្លាញនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

ប្រជាជនប៉ាឡេស្ទីន​​​​រាប់​សែន​​នាក់បានត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរ​មាន​កាលពីខែមុន ដោយបានផ្អាកការវាយលុក ក្រោយសង្គ្រាម​​​រយៈពេល១៥ខែរបស់អ៊ីស្រាអែលលើទឹកដីនេះ ប៉ុន្តែ​មនុស្ស​​ភាគ​ច្រើន​បាន​រក​ឃើញ​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ ឬ​ខូច​ខាត​យ៉ាង​ខ្លាំងដែលមិនអាចស្នាក់នៅបាន។ ចាប់តាំងពីពេលនោះមក ក្រុមគ្រួសារទាំងនោះបានតស៊ូស្វែងរកទីជំរកបណ្ដោះអាសន្ន។

អ្នកនាំពាក្យរបស់សាលាក្រុងហ្គាហ្សាបានប្រាប់ Al Jazeera ថាទីក្រុងនេះមិនមានធនធានគ្រប់គ្រាន់ដើម្បីជួយ ជន​ភៀស​ខ្លួន​ចំពេល​មាន​ព្យុះនោះទេ ខណៈទឹកស្អុយ និងទឹកភ្លៀងបានហូរចូលតង់ និងជម្រករាប់រយ។ ការផ្គត់ផ្គង់មូលដ្ឋានដូចជា​សម្លៀកបំពាក់ក្រាស់ៗក៏មិនសូវមានដែរ ដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។

ប្រជាជននៅទីនេះមិនត្រឹមតែខ្វះទីជំរកប៉ុណ្ណោះទេ ថែមទាំង​​សម្ភារៈ​ចាំបាច់បំផុត ដែលផ្តល់ភាពកក់ក្តៅ និងការការពារដល់ពួកគេពីលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ទាំងនេះ។

(រូបភាព៖ AP)

នៅក្នុងការ​​ធ្វើ​បច្ចុប្បន្នភាព​​ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃពុធ ការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ជាមួយនឹងមនុស្សជាង៥០ម៉ឺន​នាក់ដែលត្រឡប់ទៅតំបន់ហ្គាហ្សាភាគ​ខាងជើង​វិញ កំពុងត្រូវការអាហារ ទឹក តង់។ ទោះបីជាមានការបង្កើនការផ្តល់ជំនួយមនុស្សធម៌ចាប់តាំងពីបទឈប់បាញ់បានធ្វើឡើងនៅថ្ងៃទី ១៩ខែមករាក៏ដោយ ជំនួយជំរកនៅមានកម្រិត​​នៅ​ឡើយ​។

អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅអង្គការយូនីសេហ្វ ដែលជាទីភ្នាក់ងារសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយថា ស្ថានភាពនេះគឺមានគ្រោះថ្នាក់ជាពិសេសសម្រាប់កុមារ ខណៈកុមារមួយចំនួននៅហ្គាហ្សាបានស្លាប់ដោយសារការថយចុះកម្តៅ ដោយសារគ្រួសារពួកគេមិនមានអ្វីដើម្បីការពារកូនៗពីភាពត្រជាក់នោះទេ ដូចជាការខ្វះ​សម្លៀក​បំពាក់ក្រាស់ៗ​សម្រាប់​កូនៗ និងមានកុមារជាច្រើនដែលគ្មានស្បែកជើង។

សង្គ្រាម​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជាង​៦១៧០០​នាក់​ក្នុង​នោះ​មាន​កុមារ​ជាង​១៧៤០០​នាក់។ បន្ទាប់ពីមានបទឈប់បាញ់ប្រជាជនជាច្រើនដែលបានភៀសខ្លួនបានត្រឡប់ទៅកាន់ផ្ទះវិញ ប៉ុន្តែអ្វីៗគ្រប់ត្រូវបានបំផ្លាញស្ទើរគ្មានសល់។

ពាក់ព័ន្ធបញ្ហានេះលោកត្រាំបានស្នើរ​កាន់កាប់តំបន់ហ្គាហ្សាបណ្ដោះអាសន្នដើម្បីធ្វើការសាងសង់ឡើងវិញដែលតម្រូវ​ឲ្យប្រជាជានប៉ាឡេស្ទីនផ្លាស់ទៅនៅកន្លែងផ្សែង តែត្រូវបានច្រានចោលដោយអង្គការប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស អាជ្ញាធរប៉ាឡេស្ទីន និងអង្គការរំដោះប៉ាឡេស្ទីន ហើយត្រូវបានរិះគន់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ផងដែរ៕

(រូបភាព៖ Reuters)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម