Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ប៉ាណាម៉ា ប្រាប់​អាមេរិក​ថា កុំប៉ិនកុហក​រឿង​ព្រែកជីក​ពេក

បានផុស

នៅ

លោក Jose Raul Mulino បាន​លើក​ឡើង​​ថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយ​ការភូតកុហក និង​ព័ត៌មាន​មិនពិត អំពី​ព្រែក​ជីក​ប៉ាណាម៉ា។ ការ​លើក​ឡើង​របស់​ប្រធានាធិបតីប៉ាណាម៉ា​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​៦​ខែ​កុម្ភៈ ធ្វើ​ឡើង​បន្ទាប់ពីក្រសួងការបរទេស​អាមេរិក​បានអះអាងថា កប៉ាល់រដ្ឋាភិបាល​ខ្លួន​នឹងអាចឆ្លងកាត់ព្រែកជីក​ប៉ាណាម៉ា ដោយមិន​ចាំបាច់​បង់ប្រាក់ឡើយ។

លោក Jose Raul Mulino (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Mulino បាន​បញ្ជាក់​ថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរ​មិន​គួរ​ផ្អែកលើការភូតកុហក និងព័ត៌មាន​មិនពិត​​ទេ។

លោក Mulino បាន​និយាយ​ថា៖ «ហេតុអ្វីបានជាពួកគេធ្វើសេចក្តីថ្លែងការណ៍ស្ថាប័នដ៏សំខាន់មួយពីអង្គភាពដែលគ្រប់គ្រងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ដោយផ្អែកលើព័ត៌មាន​មិនពិត? មែនទែន​ទៅ វា​មិនអាចអត់ឱន​ឲ្យ​បាន​ទេ»។

លោក Mulino បាន​ប្រាប់​ថា លោកបានស្នើ​​ឲ្យ​ឯកអគ្គរដ្ឋទូតរបស់​លោក​នៅទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបដិសេធការអះអាងដែលធ្វើឡើងដោយរដ្ឋបាល​លោក ដូណាល់ ត្រាំ។

ការអត្ថាធិប្បាយ​របស់​លោក Mulino ទំនងជាធ្វើឲ្យ​ភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើង ក្រោយ​ពី​អាមេរិក​​បញ្ជាក់​ថា ចិន​កំពុង​មាន​ឥទ្ធិពល​ និង​កិច្ច​សហ​ប្រតិបត្តិការ​យោធា​នៅ​លើ​ព្រែក​ជីក​ប៉ាណាម៉ា។

យ៉ាង​ណា ក្រោយមក លោក Mulino បានសរសេរ​​សារ​បង្ហោះ​នៅ​លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងជជែក​ដោយ​ផ្ទាល់​​ជាមួយ​ប្រធានាធិបតីអាមេរិកនៅរសៀលថ្ងៃសុក្រ​នេះ។

អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ដោយបានច្រានចោលការអះអាងរបស់ក្រសួងការបរទេសដែលថា រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ាបានយល់ព្រមមិនគិតថ្លៃឆ្លងកាត់សម្រាប់នាវារបស់រដ្ឋាភិបាលអាមេរិក ដែលជាទង្វើមួយដែលអាចជួយសន្សំប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន​​និយាយ​ម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់​លោក​ក្នុងការដណ្តើមយក​ព្រែកជីក​ប៉ាណាម៉ា ដែល​ជា​ច្រករបៀងពាណិជ្ជកម្មដ៏សំខាន់​មក​កាន់​កាប់​ឡើង​វិញ។ ព្រែកជីក​ប៉ាណាម៉ា មាន​ប្រវែង ៨២​គីឡូម៉ែត្រ ឆ្លងកាត់​អាមេរិកកណ្តាល និងជាតំណភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

មេ​ដឹក​នាំ​អាមេរិក ក៏​បាន​ទាមទារ​ផង​ដែរ​ថា ប៉ាណាម៉ា​ត្រូវ​ធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែល​លោក​ហៅថា​ជា «ឥទ្ធិពល និងការគ្រប់គ្រង» របស់ប្រទេសចិន​នៅ​លើព្រែកជីក បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ។

លោក ត្រាំ បានចោទប្រកាន់​ប្រទេស​ប៉ាណាម៉ា​ពី​រឿង​​គិតប្រាក់លើសកម្រិត ដើម្បីប្រើប្រាស់ផ្លូវ​ទឹក​ពាណិជ្ជកម្មរបស់ខ្លួន។

កប៉ាល់យោធាអាមេរិក មានអាទិភាពក្នុងការឆ្លងកាត់ផ្លូវទឹក យោងតាមសន្ធិសញ្ញាអព្យាក្រឹតភាពឆ្នាំ​១៩៧៧ ដែលបានចុះហត្ថលេខានៅពេលដែល​អាមេរិកបានយល់ព្រមប្រគល់​ព្រែក​ជីក​ទៅ​ឲ្យ​​ប្រទេស​ប៉ាណាម៉ាវិញ។ ប៉ុន្តែកប៉ាល់ទាំងអស់ ដោយមិនគិតពីប្រភពដើម គោលដៅ ឬទង់ជាតិ ត្រូវតែបង់ថ្លៃសេវាដែលប្រែប្រួលអាស្រ័យលើទំហំ និងប្រភេទ៕

ដោយ៖ ឈាង

ចុចអាន​៖ អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៦ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម