ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ពិបាកចិត្ត ថា បើអាមេរិកផ្តាច់ជំនួយមែន អ៊ុយក្រែន មិនដឹងរស់បានឬអត់
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបង្ហាញពីកង្វល់ក្នុងចិត្តថា បើអាមេរិកផ្តាច់ជំនួយមែន អ៊ុយក្រែន មិនដឹងរស់បានឬអត់ទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកហ្សេលេនស្គី លើកឡើងថា «ចំពោះអ្វីដែលយើងអាចធ្វើបានដោយគ្មានជំនួយនេះ ខ្ញុំក៏មិនចង់ស្រមៃឡើយថាតើនឹងមានអ្វីកើតឡើង។ ពិតណាស់ វានឹងប៉ះពាល់ខ្លាំងដល់សមត្ថភាពរបស់យើងក្នុងការការពារទឹកដី ខ្ញុំមិនប្រាកដឡើយ ថាយើងនឹងទប់ទល់ជាប់ ឬមិនដឹងអាចរស់បានឬអត់»។
ទោះបីជាយ៉ាងណាក៏ដោយ មុននេះលោកហ្សេលេនស្គី ក៏បញ្ជាក់ហើយដែរថា អ៊ុយក្រែន នៅតែបន្តទទួលបានជំនួយផ្នែកយោធាពីសហរដ្ឋអាមេរិកដដែល គ្រាន់តែមិនទាន់មានការពិភាក្សាអំពីកញ្ចប់ថ្មីនាពេលអនាគតប៉ុណ្ណោះ។ មេដឹកនាំវ័យ៤៧ឆ្នាំរូបនេះ បន្ថែមថា វាលឿនពេកហើយសម្រាប់កិច្ចពិភាក្សាលើជំនួយយោធាថ្មី ដែលនឹងប្រព្រឹត្តទៅ។
សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងកៀវ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយកាលពីខែមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ចំនួន ២០០ពាន់លានដុល្លារជួយទីក្រុងកៀវ។
យ៉ាងណា លោក ហ្សេលេនស្គី បានបដិសេធ ហើយឆ្លើយតបវិញថា អ៊ុយក្រែនទទួលបានតែ ៧៦ពាន់លានដុល្លារប៉ុណ្ណោះពីសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី៖ អាមេរិកមិនទាន់កាត់ជំនួយអ៊ុយក្រែនទេ គ្រាន់តែមិនទាន់ចរចាពីកញ្ចប់ជំនួយថ្មី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង