ព័ត៌មានអន្ដរជាតិ
Elon Musk លក់រថយន្តមិនសូវដាច់ និងធ្លាក់ចុះខ្លាំង ក្រោយប្រឡូកនយោបាយជាមួយ ត្រាំ
ការលក់របស់រថយន្តអគ្គិសនី Tesla បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ក្រោយពេលមានភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងជុំវិញការចូលរួមផ្នែកនយោបាយរបស់នាយកប្រតិបត្តិ លោក Elon Musk។ ការធ្លាក់នេះ កើតឡើងនៅក្នុងបណ្ដាប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនទៀត។

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Fortune កាលពីថ្ងៃទី៦កុម្ភៈ ក្រុមហ៊ុន Tesla បានថយចុះការលក់ដល់ទៅប្រមាណ ៦០%។ អាជ្ញាធរសាធារណការសហព័ន្ធអាល្លឺម៉ង់ បានឲ្យដឹងថា ការទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនលោក Musk មានត្រឹម ១ ២៧៧គ្រឿងប៉ុណ្ណោះ នៅក្នុងខែមករាឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺធ្លាក់ចុះខ្ទង់ ៥៩,៥%។
ចំណែកសារព័ត៌មាន ABC News របស់អូស្ត្រាលី បានចុះផ្សាយថា ការលក់របស់ Tesla ធ្លាក់ចុះចំនួនមួយភាគបី នៅក្នុងខែមករានេះ បើធៀបនឹងឆ្នាំ២០២៤។ ប្រភពពីសារព័ត៌មានដដែល បានបង្ហាញថា ពលរដ្ឋអូស្ត្រាលី និងអតិថិជនមួយចំនួនបានសម្ដែងការមិនពេញចំពោះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ពាក់ព័ន្ធនឹងការចូលរួមនយោបាយនៅលើទឹកដីអាមេរិក។
ដោយឡែក បើផ្អែកលើទិន្នន័យពីសារព័ត៌មាន The Standard ការលក់របស់ Tesla មានការអន់ថយខ្លាំងនៅក្នុងចក្រភពអង់គ្លេស បារាំង និងប្រទេសសហភាពអឺរ៉ុបមួយចំនួន។ នៅចក្រភពអង់គ្លេស ការចុះឈ្មោះទិញរថយន្ត Tesla ថ្មី មានចំនួន ១ ៤៥៨គ្រឿងប៉ុណ្ណោះ នៅក្នុងខែមករា បើធៀបនឹង ១ ៥៨១គ្រឿងកាលពីឆ្នាំមុន ពោលគឺថយចុះ ៧,៧៨%។ ចំណែកនៅបារាំងវិញ ការលក់ Tesla ធ្លាក់ចុះរហូតដល់ ៦៣%, ស៊ុយអែត ៤៤%, ន័រវែស ៣៨% និងហូឡង់ ៤២%។ បន្ថែមពីនេះ នៅរដ្ឋកាលីហ្វ័រញ៉ា ដែលជាទីផ្សារថយន្តធំបំផុតរបស់អាមេរិក ការលក់ Tesla ក៏បានធ្លាក់ចុះចំនួន ១២% ផងដែរ។

សូមបញ្ជាក់ថា ក្រោយឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងលោក Elon Musk ឲ្យធ្វើជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។ លោក Musk បានចេញមុខគាំទ្រគណបក្សស្ដាំនិយម Alternative for Germany (AfD) នៅអាល្លឺម៉ង់ កាលពីខែធ្នូ ដែលទង្វើនេះបានបង្កជាភាពចម្រូងចម្រាស និងការព្រួយបារម្ភអំពីការជះឥទ្ធិពលដ៏ហួសហេតុរបស់លោក។
បន្ថែមពីនេះ ម្ចាស់ក្រុមហ៊ុន Tesla បានរិះគន់ថ្នាក់ដឹកនាំអាល្លឺម៉ង់ ក្នុងនោះមានទាំងលោកប្រធានាធិបតី Frank Walter Steinmeier។ កាលពីខែធ្នូ លោក Musk បានចោទប្រកាន់លោក Steinmeier ថាជា «អ្នកប្រឆាំងលទ្ធិប្រជាធិបតេយ្យ» ហើយក៏បានជេរប្រមាថអធិការបតីលោក Olaf Scholz ផងដែរ។
លើសពីនេះទៀត លោក Musk ក៏បានធ្វើការរិះគន់ឥតល្ហែចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស ហើយទាមទារឲ្យលោក Keir Starmer ចុះចេញពីតំណែង ហើយសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសកំពុងឆ្ពោះទៅរកសង្គ្រាមស៊ីវិល ព្រោះតែគោលនយោបាយព្រំដែន និងជនអន្តោប្រវេសន៍របស់ខ្លួន។
មួយវិញទៀត លោក Musk បានរងការរិះគន់ បន្ទាប់ពីបានធ្វើកាយវិការមួយនៅឯពិធីស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក ដែលស្រដៀងនឹងការគោរពរបស់ពួកណាស៊ី៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់