Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

បានផុស

នៅ

អ្នកទោសស្រីជាង ១៥០នាក់ត្រូវបានចាប់រំលោភ និងដុតសម្លាប់ទាំងរស់ក្នុងអំឡុងពេលអ្នកទោសជាច្រើនព្យាយាមរត់ចេញពីគុកនៅទីក្រុង Goma ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC)។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNN កាលពីថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២៥។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានឲ្យដឹងថា ភាគច្រើននៃអ្នកទោសស្ត្រីចំនួន១៦៥នាក់ត្រូវបានរំលោភដោយអ្នកទោសប្រុស និងដុតសម្លាប់ទាំងរស់នៅក្នុងគុក Muzenze ស្របពេលពេលក្រុមឧទ្ទាម M23 ដណ្តើមកាន់កាប់ទីក្រុង Goma។

វិទ្យុ Okapi ដែលគាំទ្រដោយអង្គការសហប្រជាជាតិបានរាយការណ៍ថា អ្នកទោសប្រុស បានរៀបចំផែនការរត់គេចខ្លួនកាលពីថ្ងៃទី ២៧ខែមករា ដោយសរុបមានអ្នកជាប់ឃុំជាង ៤០០០នាក់បានរត់ចេញពីគុក Muzenze នៅថ្ងៃនោះ។

លោក Jeremy Laurence អ្នកនាំពាក្យរបស់​​ក្រុម​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា៖ «យើងកំពុងផ្ទៀងផ្ទាត់របាយការណ៍ដែលថាស្ត្រី ៥២នាក់ត្រូវបានចាប់រំលោភដោយកងទ័ពកុងហ្គោនៅ South Kivu រួមទាំងរបាយការណ៍ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបូក»។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ការសម្លាប់ និងការរំលោភ​ជា​ច្រើន​ករណី បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ ដែលបានញាំញី​កុងហ្គោ​អស់ជាច្រើនទសវត្សរ៍មកហើយ។

ទីក្រុង Goma ដែលជាទីក្រុងដ៏សំខាន់មួយ មានប្រជាជនជាងមួយលាននាក់​ដែល​បានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីពួកឧទ្ទាម M23 គាំទ្រដោយប្រទេសរវ៉ាន់ដា បើកការប្រយុទ្ធដ៏សាហាវដណ្ដើមយកទីក្រុងនេះ។

ទោះបីកាល​ពី​ដើម​សប្តាហ៍​នេះ ក្រុម​ឧទ្ទាម​បាន​ប្រកាស​បទ​ឈប់​បាញ់​មួយ​ជាឯកតោភាគីដោយ​ផ្អែក​លើ​ហេតុផល​មនុស្សធម៌ក៏ដោយ ក៏យន្តហោះរបស់ពួកឧទ្ទាម M23 បានចាប់ផ្តើមការវាយលុកថ្មីមួយកាលពីថ្ងៃពុធ ដណ្តើមយកទីក្រុង Nyabibwe មានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពី Bukavu ដែលជាទីក្រុងធំទីពីរនៅភាគខាងកើត។

ចាប់តាំងពីភាពចលាចល មនុស្សយ៉ាងហោចណាស់ ២៩០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នា ក្នុងនោះសាកសពចំនួន ២០០០ត្រូវបានកប់រួចហើយ និង ៩០០នាក់ផ្សេងទៀតនៅតែស្ថិតក្នុងកន្លែងបញ្ចុះសពរបស់ទីក្រុងនេះនៅឡើយ។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម