Connect with us

ព័ត៌មានអន្ដរជាតិ

បង់ក្លាដែស ស្នើ​ឲ្យ​ឥណ្ឌា​​បញ្ឈប់​លោក​ស្រី Hasina បង្ហោះ​ព័ត៌មាន​មិន​ពិត

បានផុស

នៅ

ប្រទេសបង់ក្លាដែស បានស្នើឲ្យ​រដ្ឋាភិបាល​​ឥណ្ឌា បញ្ឈប់​អតីតនាយករដ្ឋមន្ត្រី​បង់ក្លាដែស លោកស្រី Sheikh Hasina ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិនពិត និងប្រឌិត ខណៈពេលដែលលោកស្រី​កំពុង​ស្ថិត​នៅ​ទីនោះ។

លោកស្រី Sheikh Hasina (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសបង់ក្លាដែស បានប្រគល់លិខិតតវ៉ាទៅស្នងការជាន់ខ្ពស់ស្តីទីរបស់ឥណ្ឌា នៅ​រដ្ឋធានី​ដាក្កា ដោយបង្ហាញពី​ការព្រួយបារម្ភយ៉ាងខ្លាំង ការខកចិត្ត និង​ការ​​ដាក់​​​លក្ខខណ្ឌ​យ៉ាងធ្ងន់ធ្ងរ ​លើការអត្ថាធិប្បាយរបស់​លោកស្រី Hasina។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​​សុក្រ​ទី​៧​ខែ​កុម្ភៈ​នេះ នៅ​ក្នុង​លិខិត​នោះ បាន​រៀបរាប់​ថា៖ «ក្រសួងបានស្នើសុំឥណ្ឌា ឲ្យចាត់វិធានការសមស្របភ្លាមៗ ក្នុងស្មារតីនៃការគោរពនិងការយល់ដឹងគ្នាទៅវិញទៅមក ដើម្បីបញ្ឈប់គាត់​ពីការនិយាយមិនពិត ប្រឌិត និងបំផ្លិចបំផ្លាញ ខណៈពេលដែលគាត់​ស្ថិតនៅក្នុងប្រទេសឥណ្ឌា»។

ថ្មីៗ​នេះ ក្រុមបាតុកររាប់ពាន់នាក់​ បានប្រមូលផ្តុំគ្នានៅទីក្រុងដាក្កា នៅ​មុខ​ផ្ទះ​របស់លោកស្រី Hasina ដើម្បី​បំផ្លាញ និង​​ដុតផ្ទះរបស់​លោក Mujibur Rahman ដែលជាឪពុករបស់លោកស្រី Hasina និងជាអតីត​មេដឹកនាំស្ថាបនិករបស់ប្រទេសបង់ក្លាដែស។

លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា កាលពីឆ្នាំមុន បន្ទាប់ពីការតវ៉ាដោយហិង្សាដែលបានសម្លាប់មនុស្សជាង ១ ០០០​នាក់។

នៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតកាលពីថ្ងៃពុធ លោកស្រី Hasina បានអំពាវនាវដល់អ្នកគាំទ្ររបស់គាត់​ឲ្យក្រោក​ឈរ​ប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងប្រទេសបង់ក្លាដែស ដោយ​ចោទប្រកាន់ថា​បាន​​ដណ្តើមអំណាច​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ។

ការិយាល័យសារព័ត៌មានរបស់ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Muhammad Yunus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារលើលំនៅដ្ឋានរបស់​លោក Rahman គឺជាការឆ្លើយតបទៅនឹង«អាកប្បកិរិយាហឹង្សា» របស់លោកស្រី Hasina ដោយ​បន្ថែម​ថា «​រដ្ឋាភិបាល​សង្ឃឹម​ថា ឥណ្ឌា​នឹង​មិន​អនុញ្ញាត​​ឲ្យ​ទឹកដី​របស់​ខ្លួន​ត្រូវ​បាន​ប្រើ​ ក្នុង​គោល​បំណង​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស​បង់ក្លាដែស ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​​លោកស្រី Sheikh Hasina និយាយ​ឡើយ»។

បង់ក្លាដែស បានកំពុងប្រឈមមុខនឹងជម្លោះនយោបាយ ចាប់តាំងពីលោកស្រី Hasina បានភៀសខ្លួនទៅ​ឥណ្ឌា ក្នុងខែសីហា ដោយរដ្ឋាភិបាលបណ្តោះអាសន្ន​កំពុងតស៊ូ ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ ចំពេលមានការតវ៉ា និងចលាចលបន្ត។

ឥណ្ឌា និងបង់ក្លាដែស ដែលមានព្រំដែន​ដី និង​សមុទ្រប្រវែង ៤​ ០០០​គីឡូម៉ែត្រ នៅឈូងសមុទ្រ Bengal ​​មានទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្ម​ជាមួយ​គ្នា​ដ៏​យូរអង្វែង។

ឥណ្ឌា ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គ្រាមឆ្នាំ​១៩៧១ ជាមួយប៉ាគីស្ថាន ដែលនាំទៅដល់ការបង្កើតប្រទេសបង់ក្លាដែស​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម