ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រទះឃើញបាឡុងចិនចំនួន៦ ខណៈសម្ពាធយោធាកំពុងបន្ត
ក្រសួងការពារជាតិតៃវ៉ាន់ បានរកឃើញបាឡុងរបស់ចិនចំនួន៦នៅក្បែរដែនកោះរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំងរក្សាសម្ពាធយោធា ដើម្បីជំរុញការទាមទារអធិបតេយ្យភាព។

យោងតាមការចុះផ្សាយរបស់ AFP ក្រសួងតៃវ៉ាន់ បានប្រកាសនៅថ្ងៃសុក្រទី៧ខែកុម្ភៈនេះថា បាឡុងចំនួន៦ ត្រូវបានគេប្រទះឃើញក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង៦ព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងស្រុក)។
ក្រៅតែពីបាឡុង យន្តហោះយោធាចិនចំនួន៩គ្រឿង នាវាចម្បាំង៦គ្រឿង និងនាវារដ្ឋ២គ្រឿង ក៏ត្រូវបានគេរកឃើញក្នុងរយៈពេលដូចគ្នានេះផងដែរនៅជិតកោះតៃវ៉ាន់។
បាឡុងរបស់ចិន ត្រូវបានគេប្រទះឃើញជាប្រចាំនៅលើផ្ទៃទឹកក្បែរកោះតៃវ៉ាន់ ប៉ុន្តែតួលេខនៅថ្ងៃសុក្រនេះគឺជាតួលេខខ្ពស់បំផុតមួយមិនធ្លាប់មាន។
ខណៈពេលដែលកោះតៃវ៉ាន់ហៅខ្លួនឯងថាជារដ្ឋអធិបតេយ្យ ចិនបានទាមទារកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកងកម្លាំង ដើម្បីធ្វើយ៉ាងណាឲ្យតៃវ៉ាន់នៅក្រោមការគ្រប់គ្រងរបស់ចិន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិនបានបង្កើនការដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់ ហើយបានព្យាយាមលុបបំបាត់តៃវ៉ាន់ចេញពីឆាកអន្តរជាតិ ដោយកាត់ផ្ដាច់សម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ និងរារាំងតៃវ៉ាន់ពីវេទិកាពិភពលោក៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ