ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីម្នាក់ចេញមុខអះអាងថា បានផ្តល់ប្រាក់សូកប៉ាន់ កន្លះលានដុល្លារ ដល់លោកស្រី ស៊ូជី (មានវីដេអូ)
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវប្រឈមមុខនឹងការចោទប្រកាន់ថ្មីពីបទអំពើពុករលួយ បន្ទាប់ពីអ្នកជំនួញម្នាក់បានអះអាងតាមទូរទស្សន៍យោធាថា គាត់បានផ្តល់ប្រាក់ឲ្យលោកស្រីចំនួន ៥៥ម៉ឺនដុល្លារអាមេរិកជាការបរិច្ចាគដ៏អាថ៌កំបាំង។

ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់លោកស្រីស៊ូជីបាននិយាយថា ការអះអាងនេះគឺគ្មានមូលដ្ឋានទេ ប៉ុន្តែវាជាការចោទប្រកាន់ដែលដាក់បន្ទុកកាន់តែច្រើនឡើងៗ ប្រឆាំងនឹងមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យរូបនេះស្របពេលដែលយោធាព្យាយាមបំបាក់មុខលោកស្រី។

ការចោទប្រកាន់ចុងក្រោយនេះ ត្រូវបានចាក់ផ្សាយកាលពីយប់ថ្ងៃពុធដែលក្នុងនោះមហាសេដ្ឋីផ្នែកសំណង់ឈ្មោះ Maung Weik បានអះអាងថា លោកបានផ្តល់សាច់ប្រាក់ជាបន្តបន្ទាប់ដល់លោកស្រីស៊ូជីនិងមន្រ្តីរដ្ឋាភិបាល។
លោក Maung Weik ដែលមានទំនាក់ទំនងជាមួយក្រុមឧត្តមសេនីយ៍ហើយកាលពីមុនត្រូវបានផ្តន្ទាទោសពីបទជួញដូរគ្រឿងញៀន បានអះអាងថា ការបង់ប្រាក់នេះបានរាប់បញ្ចូលទាំងប្រាក់ចំនួន១០ម៉ឺនដុល្លារសម្រាប់អង្គការសប្បុរសធម៌មួយដែលដាក់ឈ្មោះតាមម្តាយរបស់លោកស្រីស៊ូជី និង១៥ម៉ឺនដុល្លារទៀតនៅឆ្នាំបន្ទាប់ផងដែរ។

យោធា បានដាក់ការចោទប្រកាន់ព្រហ្មទណ្ឌជាច្រើនរួចទៅហើយប្រឆាំងលោកស្រីស៊ូជី រួមទាំងការកាន់កាប់អាយកូមដែលគ្មានការអនុញ្ញាត និងការរំលោភលើវិធានការរឹតត្បិតវីរុសកូវីដ១៩ផងដែរ។

ប៉ុន្តែឥឡូវនេះ លោកស្រីត្រូវប្រឈមនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបន្ថែមទៀត បន្ទាប់ពីទូរទស្សន៍យោធា Myawady បានចាក់ផ្សាយវីដេអូរបស់លោក Maung Weik ដែលអះអាងថា គាត់បានចំណាយប្រាក់ដើម្បីសូកប៉ាន់សម្រាប់ផលប្រយោជន៍អាជីវកម្មរបស់គាត់។

លោក Maung Weik បានអះអាងថា ប្រាក់នោះរួមមានប្រាក់ចំនួន១០ម៉ឺនដុល្លារ ដែលបានផ្តល់ឲ្យលោកស្រីស៊ូជីក្នុងឆ្នាំ២០១៨សម្រាប់មូលនិធិសប្បុរសធម៌មួយ ដែលដាក់ឈ្មោះតាមម្តាយរបស់លោកស្រី។
លោកអះអាងថា បានផ្តល់ប្រាក់ចំនួន១៥ម៉ឺនដុល្លារទៀតក្នុងឆ្នាំ២០១៩ប៉ុន្តែមិនបញ្ជាក់ពីមូលហេតុ, ៥ម៉ឺនដុល្លារកាលពីខែកុម្ភៈនិង២៥០,០០០ដុល្លារនៅខែមេសា។

ការផ្តន្ទាទោសចំពោះការសូកប៉ាន់ អាចធ្វើឲ្យលោកស្រីស៊ូជីត្រូវហាមឃាត់មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយ។
កាសែតរដ្ឋមួយក៏បានរាយការណ៍នៅថ្ងៃនេះផងដែរថា អង្គការសប្បុរសធម៌ដែលដាក់ឈ្មោះម្តាយរបស់លោកស្រីស៊ូជី កំពុងស្ថិតក្រោមការស៊ើបអង្កេតនិងរងការចោទប្រកាន់ថាមិនបានបង់ថ្លៃដីឲ្យគេគ្រប់គ្រាន់៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យោធាមីយ៉ាន់ម៉ាបានគ្រប់គ្រងគណនីធនាគារមូលនិធិ OSF របស់មហាសេដ្ឋី Soros
ចុចអាន៖ ខ្សែជីវិតរបស់លោកស្រី អ៊ុងសាន ស៊ូជី មុនពេលកាន់តំណែងជាមេដឹកនាំប្រទេសមីយ៉ាន់ម៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា