Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

បានផុស

នៅ

កិច្ច​ពិភាក្សា​​អំពី​សង្គ្រាមអ៊ុយក្រែន ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​​ជាមួយ​លោក វ៉ា្លឌីមៀ ហ្សេលេនស្គី ប្រហែល​នឹង​អាច​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ។ នេះ​​ជា​ការ​​​លើក​ឡើង​របស់​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​សុក្រ​ទី​៧​ខែ​កុម្ភៈ​ឆ្នាំ​២០២៥។

លោក វ៉ា្លឌីមៀ ហ្សេលេនស្គី និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា លោក ត្រាំ មិនបានបញ្ជាក់ច្បាស់ថាតើ​ជំនួប​ជាមួយ​​មេ​ដឹក​នាំ​អ៊ុយក្រែន​​នេះ​គឺ​ជាជំនួបទល់មុខគ្នា​ផ្ទាល់ ឬ​ជា​សន្និសីទតាមវីដេអូនោះទេ។

លោក ត្រាំ បាននិយាយថា លោក​នឹង«ប្រហែលជានឹងជួបជាមួយប្រធានាធិបតី ហ្សេលេនស្គី នៅសប្តាហ៍ក្រោយ» ហើយលោក​ក៏បានបង្ហាញចំណាប់អារម្មណ៍ម្តងទៀត ក្នុងការជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន ផង​ដែរ ដែល​លោក​តែង​​បរិយាយ​​ថា​មាន«ទំនាក់ទំនងល្អ»នឹង​គ្នា។

សម្រាប់​ទីតាំង​នៃ​កិច្ច​ប្រជុំ​ជាមួយ​​លោក ហ្សេលេនស្គី លោក ត្រាំ បានកត់សម្គាល់ថា វា​នឹង​ត្រូវ​ឡើង​នៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបាននិយាយថា លោកនឹងមិនទៅ​​ប្រទេស​អ៊ុយក្រែន​ឡើយ។

ពាក់ព័ន្ធ​នឹង​ការ​លុកលុយ​រយៈពេល​បី​ឆ្នាំ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ លោក ត្រាំ បាន​​​ប្រាប់​ថា​៖ «​ខ្ញុំ​ចង់​ឃើញ​វា​បញ្ចប់​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​មនុស្ស។ ខ្ញុំចង់ឃើញទីបញ្ចប់។ វាជាសង្រ្គាម​ដ៏​គួរឲ្យអស់សំណើច​មួយ»។

ប្រធានាធិបតី​អាមេរិក បានលើក​ឡើង​ទៀត​ថា លោក​ចង់និយាយជាមួយ​លោក ហ្សេលេនស្គី អំពីសន្តិសុខសម្រាប់ទ្រព្យសម្បត្តិអ៊ុយក្រែន ដូចជា រ៉ែកម្រ និងចង់បាន​បរិមាណ​ស្មើ​គ្នា​នៃ​រ៉ែ​ទាំង​នោះ ដើម្បី​ជាថ្នូរនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក។

ប្រធាន​បុគ្គលិក​របស់លោក ហ្សេលេនស្គី គឺ​លោក Andy Yermak បាន​ឲ្យ​ដឹង​ថា អ៊ុយក្រែន​ដែល​ចង់​បាន​ការ​បន្ត​ការ​គាំទ្រ​របស់​​អាមេរិក​ក្នុង​សង្រ្គាម​របស់​ខ្លួន​ជាមួយ​នឹង​រុស្ស៊ី​ កំពុង​ទន្ទឹង​រង់ចាំ​ដំណើរ​ទស្សនកិច្ច​ក្នុង​ខែ​នេះ​ ដោយ​បេសកជន​ពិសេស​របស់​លោក ត្រាំ ប្រចាំ​តំបន់ គឺ​លោក Keith Kellogg​។

លោក Yermak បានប្រាប់​ថា លោក​បាននិយាយជាមួយលោក Kellogg អំពីប្រធានបទ​មួយ​ចំនួន រួមទាំងស្ថានភាពសមរភូមិ សុវត្ថិភាពរបស់ជនស៊ីវិលអ៊ុយក្រែន និងកិច្ចប្រជុំនៅឯសន្និសីទសន្តិសុខប្រចាំឆ្នាំនៅទីក្រុង Munich នាចុងខែ​កុម្ភៈ​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ វិនាទី មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម