Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

បានផុស

នៅ

ជំនួប​តាម​រយៈ​ការ​ហៅ​ទូរសព្ទ​​ជាមួយ​ប្រធានាធិបតី​ប៉ាណាម៉ា លោក Jose Raul Mulino ត្រូវ​បាន​ផ្អាក​​ ដោយសារ​តែ​មាន​ផ្លាស់ប្ដូរ​នៅ​ក្នុង​របៀបវារៈ​របស់​មេ​ដឹក​នាំ​អាមេរិក លោក ដូណាល់ ត្រាំ។ នេះ​បើ​យោង​​​តាម​ការ​ប្រកាស​របស់​រដ្ឋាភិ​បាល​ប៉ាណាម៉ា កាល​ពី​ថ្ងៃ​សុក្រ​ទី​៨​ខែ​កុម្ភៈ​ឆ្នាំ​២០២៥។

លោក Jose Raul Mulino និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​ប៉ាណាម៉ា បាននិយាយថា ការិយាល័យបរទេសរបស់​ខ្លួន​ នឹងចែករំលែកព័ត៌មានលម្អិតអំពីកាលបរិច្ឆេទថ្មី​នៃ​ជំនួប​តាម​ការ​ហៅ​ទូរសន្ទ​នេះ នៅពេលដែលវាត្រូវបានសម្របសម្រួល​រួច​រាល់។

ការ​ហៅ​ទូរសព្ទ​រវាង​ប្រធានាធិបតី​អាមេរិក និង​សមភាគី​ប៉ាណាម៉ា ដំបូង​ឡើយ​គ្រោង​​​​ធ្វើ​​នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​សុក្រ​ ចំពេលមានភាពតានតឹងជុំវិញការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមយកព្រែកជីកប៉ាណាម៉ា។

លោក Jose Raul Mulino បាន​លើក​ឡើង​​ថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយ​ការភូតកុហក និង​ព័ត៌មាន​មិនពិត អំពី​ព្រែក​ជីក​ប៉ាណាម៉ា។ ការ​លើក​ឡើង​របស់​ប្រធានាធិបតីប៉ាណាម៉ា​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​៦​​កុម្ភៈ ធ្វើ​ឡើង​បន្ទាប់ពីក្រសួងការបរទេស​អាមេរិក​បានអះអាងថា កប៉ាល់រដ្ឋាភិបាល​ខ្លួន​នឹងអាចឆ្លងកាត់ព្រែកជីក​ប៉ាណាម៉ា ដោយមិន​ចាំបាច់​បង់ប្រាក់ឡើយ។

លោកក៏បានច្រានចោលការអះអាងដែលថាប្រទេសចិន​មាន​ទាហាន​នៅ​ទីនោះ និង​បាន​គ្រប់គ្រងព្រែកជីក​ប៉ាណាម៉ា ដែលជាផ្លូវទឹកដ៏សំខាន់​ប្រវែង​៨២​គីឡូម៉ែត្រ​ដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

ព្រែកជីកនេះ​បច្ចុប្បន្ន​ត្រូវបានគ្រប់គ្រង និងដំណើរការដោយអាជ្ញាធរព្រែកជីកប៉ាណាម៉ា ដែលជាទីភ្នាក់ងារស្វយ័តគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាណាម៉ា។

ក្រោយ​ដំណើរ​ទស្សនកិច្ច​ និង​ការ​ចេញ​សារ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​ រដ្ឋាភិបាល​ប៉ាណាម៉ាបាន​សម្រេច​ចិត្ត​ប្រកាស​ដក​វត្តមាន​របស់​ខ្លួន​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ដែល​ហៅ​កាត់​ថា BRI (Belt and Road Initiative) ជា​កម្មវិធី​បណ្ដាក់​ទុន​សកល​​ជាមួយ​​មូលនិធិ​ដ៏​ច្រើន​សម្បើម​របស់​ក្រុង​ប៉េកាំង៕

ដោយ៖ ឈាង

ចុចអាន៖ ប្រធានាធិបតី​ប៉ាណាម៉ា ប្រាប់​អាមេរិក​ថា កុំប៉ិនកុហក​រឿង​ព្រែកជីក​ពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម