Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ហាមប្រើទុយយោបឺតធ្វើពីក្រដាស ហើយបញ្ជាឲ្យងាកមកប្រើ ទុយយោជ័រវិញ

បានផុស

នៅ

កាលពីថ្ងៃសុក្រទី៧ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិហាមប្រើប្រាស់ទុយយោក្រដាស នៅសប្តាហ៍ក្រោយ។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបង្ហោះលើបណ្តាញសង្គម Truth Social, ប្រមុខសេតវិមានសរសេរថា «ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅសប្តាហ៍ក្រោយដើម្បីបញ្ចប់ការខិតខំដ៏គួរឲ្យអស់សំណើចរបស់លោក បៃដិន ឲ្យគ្រប់គ្នាប្រើទុយយោក្រដាស ទាំងដែលមិនដំណើរការ។ តស់! ងាកទៅប្រើប្លាស្ទិកវិញ!»។

រឿងទុយយោបឺតដែលធ្វើពីក្រដាសនេះ លោក ត្រាំ តែងប្រឆាំងជានិច្ចនិងមិនពេញចិត្តឡើយ ជាក់ស្តែងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២០ អ្នកសាធារណរដ្ឋរូបនេះ លើកឡើងថា «មាននរណាសាកទុយយោក្រដាសឬនៅ? វាពិបាកបឺតណាស»។

យ៉ាងណា គេដឹងថា សេចក្តីប្រកាសថ្មីនេះរបស់លោក ត្រាំ គឺដើម្បីកម្ចាត់ផែនការរបស់អតីតប្រធានាធិបតី ចូ បៃដិន ដែលជំរុញឲ្យលុបបំបាត់ផលិតផលផ្លាស្ទិកប្រើបានតែមួយដង នៅតាមអគាររដ្ឋ ត្រឹមឆ្នាំ២០២៧។

កាលពីខែកក្កដាឆ្នាំមុន រដ្ឋបាលលោកបៃដិន បានដាក់ចេញយុទ្ធសាស្រ្តលុបបំបាត់ផ្លាស្ទិកប្រើបានតែមួយដងពីប្រតិបត្តិការសហព័ន្ធ ក្នុងគោលបំណងកម្ចាត់ចោលនូវរបស់របរដូចជា ទុយយោជ័រចេញពីសេវាម្ហូបអាហារ ព្រឹត្តិការណ៍ និងការវេចខ្ចប់នៅត្រឹមឆ្នាំ២០២៧ និងពីប្រតិបត្តិការសហព័ន្ធទាំងអស់នៅឆ្នាំ ២០៣៥៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ គាំទ្រ​កិច្ចការគាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និង​ទីភ្នាក់ងារ​ស្វីស (SDC)

ព័ត៌មានជាតិ៨ ម៉ោង មុន

សំណង់​ទ្វារ​ទឹកព្រែកតាយី ដែលមានលទ្ធភាព​ស្តុក​ទឹក​ជាង​៤០ម៉ឺនម៉ែត្រគូប នឹង​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ៖ ​រាជរដ្ឋាភិបាល​ តែងតែ​គាំទ្រ​លើកស្ទួយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព​

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើត​កំណត់​ត្រា​ថ្មី ឡើង​វគ្គ​៤​ក្រុមពានក្លិប​អាស៊ីកម្រិតទី​៣

Sokha Hotels

ព័ត៌មានពេញនិយម