Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

បានផុស

នៅ

មន្ត្រីអាមេរិកបញ្ជាក់ថា ពួកគេបានរកឃើញបំណែកយន្តហោះធុនតូចមួយគ្រឿងដែលបាត់ចេញពីរ៉ាដា នៅរដ្ឋអាឡាស្កាហើយ រីឯមនុស្សជិះក្នុងនោះចំនួន១០ គឺស្លាប់ទាំងអស់។

(រូបថត៖ ឆ្មាំសមុទ្រអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ ABC នៅថ្ងៃសៅរ៍ទី៨ខែកុម្ភៈឆ្នាំ២០២៥ ឧទ្ធម្ភាគចក្ររបស់ក្រុមសង្គ្រោះ បានរកឃើញបំណែកយន្តហោះនៅលើទឹកកក ក្នុងចម្ងាយប្រហែល១៩គីឡូម៉ែត្រពីឆ្នេរសមុទ្រទីក្រុង Nome។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនដឹងទេថាតើយន្តហោះនេះធ្លាក់ដោយសារមូលហេតុអ្វី។

សូមជម្រាបថា យន្តហោះខ្នាតតូចនេះជាប្រភេទ Cessna 208 Caravan មានដឹកមនុស្សចំនួន១០នាក់ ក្នុងដំណើរចេញពីទីក្រុង Unalakleet ទៅកាន់ទីក្រុង Nome ប៉ុន្តែវាបានបាត់ចេញពីរ៉ាដា ខណៈនៅសល់១០នាទីទៀតទើបដល់គោលដៅ។

(រូបថត៖ AP)

ការធ្លាក់យន្តហោះនេះ គឺជាឧបទ្ទវហេតុធំទីបី ដែលញាំញីវិស័យអាកាសចរណ៍អាមេរិក ក្នុងរយៈពេលត្រឹមប្រាំបីថ្ងៃប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​២៩ខែមករា យន្តហោះ​ពាណិជ្ជកម្មនិង​ឧទ្ធម្ភាគចក្រ​យោធា ​បាន​បុក​គ្នា​នៅ​ជិត​រដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដោយ​សម្លាប់​មនុស្ស​៦៧​នាក់​។

លុះមកដល់ថ្ងៃទី៣១ខែមករា យន្តហោះពេទ្យបានធ្លាក់នៅទីក្រុង Philadelphia ដោយសម្លាប់មនុស្ស ៦ នាក់ជិះក្នុងនោះ និងមនុស្សម្នាក់ទៀតនៅលើដី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម