ព័ត៌មានអន្ដរជាតិ
ព្រឹលធ្លាក់ខ្លាំងមិនធ្លាប់មាន វាយប្រហារភាគខាងជើង ប្រទេសជប៉ុន
ព្រឹលធ្លាក់ខ្លាំងមិនធ្លាប់មាន បានវាយប្រហារតំបន់ភាគខាងជើងនៃប្រទេសជប៉ុន បណ្តាលឱ្យការធ្វើចរាចរណ៍ត្រូវជាប់គាំង ថែមទាំងឈានដល់ការបិទព្រលានយន្តហោះ និងរំខានដល់ការដឹកជញ្ជូនទៀតផង ជាពិសេសនៅខេត្ត Hokkaido។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Guardian នៅថ្ងៃសៅរ៍ទី០៨ខែកុម្ភៈឆ្នាំ២០២៥។
នៅទីក្រុង Obi hiro ភាគខាងជើងខេត្ត Hokkaido, ព្រឹលបានធ្លាក់ចុះក្នុងកម្រិតបំបែកកំណត់ត្រារហូតដល់ទៅ ១២៩ សង់ទីម៉ែត្រ ត្រឹមរយៈពេល ១២ម៉ោង។ ជាមួយគ្នានេះ សីតុណ្ហភាពនៅផ្នែកខ្លះនៃប្រទេសជប៉ុនបានធ្លាក់ចុះដល់ដក១០អង្សាសេ ខណៈព្រឹល ពី៤០-៨០ សង់ទីម៉ែត្រ បន្ថែមទៀត បានធ្លាក់ចុះក្នុងខេត្តមួយចំនួនរួមទាំង Niigata, Tohoku និង Hokuriku ផងដែរ។
ចំណែកបើយោងតាមការចេញផ្សាយរបស់ Al Jazeera វិញ រដ្ឋបាលខេត្ត Hokkaido ប្រកាសថា ការធ្លាក់ព្រឹលខ្លាំងបំផុត បានកើតឡើងនៅតំបន់ភាគខាងកើតនៃខេត្តរួមទាំង Obihiro និង Kushiro។
លើសពីនេះផ្លូវហាយវេ និងផ្លូវសំខាន់ៗមួយចំនួនត្រូវបិទជាបណ្តោះអាសន្នសិន ខណៈសេវារថភ្លើងក្នុងតំបន់ដែលរងផលប៉ះពាល់ក៏ត្រូវផ្អាកដែរ។ មិនត្រឹមប៉ុណ្ណឹង ជើងហោះហើររាប់សិបជើងក្នុង និងក្រៅកោះ Hokkaido ត្រូវបង្ខំចិត្តលុបចោល ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់។ លើសពីនេះ សាលារៀនប្រហែល៣៧០ ត្រូវបិទទ្វារតាំងពីថ្ងៃអង្គារមក។ ព្រឹលក៏បណ្តាលឱ្យមានការបិទការិយាល័យប្រៃសណីយ៍ និងសេវាកម្មចែកចាយផ្សេងទៀត ដោយពន្យារពេលការដឹកជញ្ជូននៅកោះHokkaido និងទៅកាន់គោលដៅនានាទូទាំងប្រទេសជប៉ុនផងដែរ។
ទោះយ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីអ្នករងរបួស ឬខូចខាតធំដុំដោយការធ្លាក់ព្រឹលនេះនោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?