Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

កាលពីចុងសប្តាហ៍កន្លងទៅ សារព័ត៌មាន The Guardian ចុះផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ  បាននិយាយទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយក្នុងអំឡុងពេលនោះ លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថា លោកចង់បញ្ឈប់ការសម្លាប់គ្នាលើសមរភូមិ ហើយមិនចង់ឃើញមានមនុស្សស្លាប់តទៅទៀតទេ។

លោក ត្រាំ និងលោក ពូទីន កាលពីឆ្នាំ២០១៨ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ខ្លឹមសារលម្អិតនៃជំនួបតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ មិនត្រូវបានគេទម្លាយច្រើនជាងនេះឡើយ រីឯវិមានក្រឹមឡាំងឯណោះ ក៏មិននិយាយអ្វីដែរពាក់ព័ន្ធរឿងនេះដែរ។

កាលពីយុទ្ធនាការឃោសនាបោះឆ្នោត​ លោក ត្រាំ តែងតែអួតថា ខ្លួននឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹម២៤ម៉ោងប៉ុណ្ណោះ បើឈ្នះតំណែងប្រធានាធិបតីអាមេរិក ប៉ុន្តែទោះបែបនេះក្តី មកទល់ពេលឥឡូវ ហាក់ដូចគ្មានសញ្ញាធូរស្រាលណាមួយសោះ នៅក្នុងជម្លោះនេះ។

លោក ពូទីន និងលោក ត្រាំ (រូបថត៖ Reuters)

ម្យ៉ាងវិញទៀត គេនៅតែមិនដឹងថា តើលោកត្រាំ មានផែនការអ្វីទើបអាចបញ្ចប់សង្គ្រាមបានលឿនបែបនេះ ដ្បិតកាលពីសប្តាហ៍មុន​ មានពាក្យចចាមអារ៉ាមថា ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ​ទទួលបន្ទុកដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែនលោក Keith Kellogg នឹងបង្ហាញផែនការបញ្ចប់សង្គ្រាមនៅក្នុងសន្និសីទសន្តិសុខទីក្រុងមូនិក ប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះក៏ដោយ។

យ៉ាងណា លោក Kellogg បានចេញមុខបដិសេធចំពោះសេចក្តីរាយការណ៍នេះរួចហើយ ដោយនិយាយថា លោកចូលរួមមែន ហើយក៏គ្រោងពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក អំពីការបញ្ចប់សង្គ្រាមបង្ហូរឈាមនៅអ៊ុយក្រែនដែរ ប៉ុន្តែនឹងមិនបង្ហាញផែនការរបស់លោក ត្រាំ អ្វីទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ដូណាល់ ត្រាំ ផ្តាច់របប​ទទួលបាន​ព័ត៌មាន​សន្តិសុខ​ជាតិ​​របស់​អតីត​មន្ត្រី​កំពូលៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៨ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៤៦ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម