Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀង​​ខ្លាំង​បណ្តាល​ឱ្យ​បាក់ដី​​​​និង​បង្ក​ឲ្យ​ស្លាប់​និង​បាត់ខ្លួន​ជិត​៣០នាក់​​នៅ​​ចិន

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV មនុស្សម្នាក់បានស្លាប់​និង​យ៉ាង​ហោច​ណាស់​ជិត​​៣០​នាក់​ផ្សេង​ទៀត បាន​បាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស​ដែល​បាត់ខ្លួន បន្ទាប់ពីមានបំណាក់ដីកាត់ភូមិមួយក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។

(រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅក្នុងភូមិ Jingping ក្នុងទីក្រុង Yibin ក្នុងខេត្ត Sichuan ប្រទេសចិន កាលពីព្រឹកថ្ងៃសៅរ៍។

ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ បុគ្គលិកជិត​ជួយ​សង្គ្រោះ​​១០០០នាក់ រួមទាំងប៉ូលិស អ្នកពន្លត់អគ្គីភ័យ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានបន្តប្រតិបត្តិការជួយសង្គ្រោះតាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតី Xi Jinping បានបញ្ជាឱ្យអាជ្ញាធរធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បី «កាត់បន្ថយចំនួនអ្នកស្លាប់ និងដោះស្រាយផលប៉ះពាល់»។

ក្រុមអ្នករុករកមួយចំនួនបានរុករកតាមសំណល់នៃអគារដែលដួលរលំ ដោយប្រើដ្រូននិងរ៉ាដារាវរកអ្នកនៅមានអាយុជីវិតដោយ​មានជំនួយពីមន្ត្រីក្នុងតំបន់ដែលធ្លាប់ស្គាល់តំបន់នោះ។ ពួកគេបានជួយ​សង្គ្រោះជនរងគ្រោះដែលរងរបួសពីរនាក់ និងជម្លៀសមនុស្សប្រហែល​៣៦០នាក់ផ្សេងទៀត។

(រូបភាព៖ Xinhua)

អាជ្ញាធរបាន​បាន​វាយ​តម្លៃ​បឋម​​​និង​​សន្មតថា គ្រោះមហន្តរាយនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ និងលក្ខខណ្ឌភូមិសាស្ត្រក្នុងតំបន់។ កត្តាទាំងនេះបានបំប្លែងការបាក់ដីទៅជាលំហូរនៃកម្ទេចកម្ទី​ ដែលបណ្តាលឱ្យមានការប្រមូលផ្តុំនៃ​កម្ទេចកម្ទី​ដែលលាតសន្ធឹងប្រវែងប្រហែល១.២គីឡូម៉ែត្រ ជាមួយនឹងបរិមាណសរុបលើសពី១ម៉ឺន​ម៉ែត្រគូប។

ប្រទេសចិនក៏បានត្រៀមថវិកាចំនួន៨០​លានយន់( ប្រហែល១១លានដុល្លារ) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្តារឡើងវិញពីគ្រោះមហន្តរាយនេះ។

បំណាក់ដី​ដែលជារឿយៗបណ្តាលមកពីភ្លៀង ឬការងារសំណង់មិនមានសុវត្ថិភាព មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន។ កាលពីឆ្នាំមុន បំណាក់ដីនៅតំបន់ភ្នំដាច់ស្រយាលនៃខេត្ត Yunnan ភាគនិរតីនៃប្រទេសចិនបានសម្លាប់មនុស្សរាប់សិបនាក់៕

(រូបភាព៖ Xinhua)
(រូបភាព៖ China Daily)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម