Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នៅសល់ខេត្តតែ៨ប៉ុណ្ណោះ ដែលគ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់

បានផុស

នៅ

Bangkok Post ចុះផ្សាយថា គុណភាពខ្យល់នៅប្រទេសថៃ ហាក់បានធូរស្បើយខ្លាំងមែនទែនហើយ ខណៈត្រឹមថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ នៅសល់តែខេត្តចំនួន៨ប៉ុណ្ណោះ ក្នុងខេត្តទាំង៧៧ ដែលបន្តគ្របដណ្តប់ដោយផ្សែងពុលកម្រិតគ្រោះថ្នាក់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា នៃប្រទេសថៃ (Gistda), ខេត្តទាំង៨នោះមានដូចជា Lamphun, Samut Songkhram, Phrae, Lampang, Chiang Mai, Phayao, Nan និង Mae Hong Son។

(រូបថត៖ Reuters)

កម្រិត PM2.5 ក្នុងខេត្តទាំងនោះត្រូវបានរកឃើញថា មានចន្លោះពី ៣៨.៣ ទៅ ៤៨.៨ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបរង្វង់រយៈពេល២៤ម៉ោង ពោលគឺលើសពីកម្រិតស្តង់ដារសុវត្ថិភាពដែលរដ្ឋាភិបាលថៃ កំណត់នៅត្រឹម ៣៧.៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបប៉ុណ្ណោះ។

(រូបថត៖ Reuters)

គួរបញ្ជាក់ថា PM2.5 សំដៅលើភាគល្អិតដែលមានអង្កត់ផ្ចិត ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម ដែលបង្កហានិភ័យដល់សុខភាពដូចជាជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង។

ប្រភពសំខាន់ៗនៃ PM2.5 រួមមានការបំភាយ​ពី​ការ​ធ្វើ​ចរាចរ រោងចក្រ ភ្លើងឆេះព្រៃ និងការដុតសំណល់នៃការប្រមូលផល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Unicef ៖ ខ្យល់ពុលសម្លាប់កុមារនៅអាស៊ី១០០ នាក់ជារៀងរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម