ព័ត៌មានអន្ដរជាតិ
សត្វស្វាមួយក្បាលបង្កឲ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេសស្រីលង្កា
ស្រីលង្ការងការរដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស និងត្រូវបានដាក់ស្តីបន្ទោសទៅលើសត្វស្វាមួយក្បាលដែលវាទៅប៉ះនឹងឧបករណ៍បំលែងបណ្តាញអគ្គិសនី បណ្តាលឱ្យមានអតុល្យភាពនៅក្នុងប្រព័ន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ខែកុម្ភៈនេះ។

ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថាមពលជាតិរបស់ប្រទេសស្រីលង្កា Ceylon បានបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីគឺបណ្តាលមកពីបញ្ហានៅស្ថានីយភាគខាងត្បូងរាជធានី Colombo នៃប្រទេសស្រីលង្កា។
រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានស្តីបន្ទោសសត្វស្វាមួយក្បាលដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសនេះថា «សត្វស្វាមួយក្បាលនេះបានទម្លុះចូលទៅក្នុងអនុស្ថានីយថាមពលអគ្គិសនីមួយ ហើយប៉ះជាមួយឧបករណ៍បំលែងបណ្តាញអគ្គិសនីរបស់យើង ដែលបណ្តាលឱ្យមានអតុល្យភាពនៅក្នុងប្រព័ន្ធ»។
ថាមពលអគ្គិសនីត្រូវបានស្តារឡើងវិញជាបណ្តើរៗចាប់តាំងពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីដាច់ភ្លើងទូទាំងប្រទេសបានបន្សល់ទុកអគារជាច្រើនរួមទាំងមន្ទីរពេទ្យត្រូវពឹងផ្អែកលើម៉ាស៊ីនភ្លើងបណ្ដោះអាសន្ន។
ក្រុមមន្ត្រីបានថា វាត្រូវការពេលពីរទៅបីម៉ោងដើម្បីទទួលបានថាមពលឡើងវិញនៅទូទាំងប្រទេស ដោយមន្ទីពេទ្យនិងរោងចក្រចម្រោះទឹកត្រូវបានផ្តល់អាទិភាព។
គួរបញ្ជាក់ថាប្រទេសស្រីលង្កាដែលមានប្រជាជន២២លាននាក់ធ្លាប់បានជួបប្រទះនឹងការដាច់ភ្លើងយ៉ាងទូលំទូលាយអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០២២៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់