Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារពិភពលោក ផ្តល់មូលនិធិដល់ប្រជាជាតិអាស៊ីក្រីក្រ សម្រាប់កម្មវិធីចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

ធនាគារពិភពលោក បានប្រកាសផ្តល់ហិរញ្ញប្បទានដល់ប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែសនិងនេប៉ាល់សម្រាប់កម្មវិធីចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេប្រឆាំងនឹងជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is 2021-02-28T104523Z_927217374_RC2M1M9BACKU_RTRMADP_3_HEALTH-CORONAVIRUS-AFGHANISTAN-VACCINE.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាហ្វហ្គានីស្ថាន នឹងទទួលបានទឹកប្រាក់១១៣លានដុល្លារអាមេរិក ដែលក្នុងនោះមាន៦០លានដុល្លារពី សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីចាក់វ៉ាក់សាំងកូវីដប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។

This image has an empty alt attribute; its file name is image_2021-03-19_15-27-38.png

នាយកធនាគារពិភពលោកប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន លោក Henry Kerali បាននិយាយថា “ធនាគារពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងដៃគូអភិវឌ្ឍន៍ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺកូវីដ១៩ ការធ្វើឲ្យប្រសើរឡើងនូវការធ្វើតេស្តនិងការព្យាបាល និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ”។

ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ គឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខដើម្បីផ្តល់ការទទួលថ្នាំបង្ការទាន់ពេលវេលានិងសមធម៌ ដល់ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់។

This image has an empty alt attribute; its file name is 4d78f31fcb16d998b7ae09627775d6b8.jpg

កញ្ចប់ថវិកានេះ មានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនអាហ្វហ្គានីស្ថានចំនួន ១៧ភាគរយនិងជួយប្រទេសនេះឲ្យរួចផុតពីជំងឺរាតត្បាត។

តាមរយៈ IDA, ធនាគារពិភពលោកក៏បានអនុម័តទឹកប្រាក់ចំនួន៥០០លានដុល្លារអាមេរិក ដល់ប្រទេសបង់ក្លាដែសនិង ៧៥លានដុល្លារសម្រាប់នេប៉ាល់ផងដែរ។

World Bank rolls out vaccine funds for impoverished Asian nations | Deccan  Herald

អាហ្វហ្គានីស្ថាន បង់ក្លាដែសនិងនេប៉ាល់ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ី។

សរុបទៅ ធនាគារពិភពលោកនិយាយថា ខ្លួនបានផ្តល់ប្រាក់ចំនួន១២ពាន់លានដុល្លារ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំង ការធ្វើតេស្តនិងការព្យាបាលជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Aljazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម