ព័ត៌មានអន្ដរជាតិ
អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប
នាយករដ្ឋមន្ត្រីថៃ ផែតងតាន ស៊ីណាវ៉ាត្រា បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ ហើយអ្នកទទួលខុសត្រូវចំពោះការការពារយ៉ាងជិតស្និទ្ធគឺ Yan Yuexia ដែលត្រូវគេស្គាល់ថាជា អង្គរក្សស្រីស្អាតបំផុតរបស់ចិន និងបានបម្រើការជាអង្គរក្សផ្ទាល់របស់អតីតជំទាវទីមួយស៊ីរី លោកស្រី Asma al-Assad ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។
តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ អ្នកលេងអ៊ីនធឺណិតជាច្រើនបានសរសើរនាងថា មានថាមពលពេញខ្លួនព្រមទាំងមានកែវភ្នែកមុតស្រួច។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនកាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះគឺថា Yan Yuexia កើតក្នុងគ្រួសារសិល្បៈក្បាច់គុន នៅពេលនាងកំពុងបំពេញបេសកកម្ម នាងតែងតែទាក់ទាញភ្នែកជាច្រើន។ មិនតែប៉ុណ្ណោះឈ្មោះរបស់នាងមិនមែនគ្រាន់តែជាអង្គរក្សទេ ប៉ុន្តែនាងក៏ធ្លាប់ផ្ដួលម្ចាស់ជើងឯកការ៉ាតេជប៉ុន៥រូបកាលពីកន្លងទៅដែរ។

Yan Yuexia កើតក្នុងគ្រួសារសិល្បៈក្បាច់គុនមួយក្នុងខេត្ត Henan តាំងពីក្មេងមក នាងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើក្បាច់គុន និងការប្រយុទ្ធ។ ដោយការតាំងចិត្តនិងការខិតខំមិនឈប់ឈរ នាងបានហ្វឹកហាត់ខ្លួនឯងឲ្យក្លាយជាអ្នកជំនាញខាងក្បាច់គុន ហើយថែមទាំងធ្លាប់បានសិក្សាបន្ថែមទៀតនៅប្រាសាទ Shaolin រហូតដល់ទទួលបានជំនាញដ៏ពូកែមួយរូប។
ជាមួយនឹងដំណើរការសិក្សាដ៏ល្អឥតខ្ចោះ នាងត្រូវបានគេអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យាល័យកីឡា Beijing ដើម្បីរៀនជំនាញក្បាច់គុន ហើយធ្លាប់បានយកឈ្នះម្ចាស់ជើងឯកការ៉ាតេជប៉ុនចំនួនប្រាំលើក។ មនុស្សនៅក្នុងពិភពសិល្បៈក្បាច់គុនទាំងអស់ បានកោតសរសើរចំពោះទេពកោសល្យនេះ ហើយបានហៅនាងថា Hua Mulan ប្រចាំទឹកដី Henan ថែមទៀតផង។
យ៉ាងណា Yan Yuexia បានសម្រេចចូលបម្រើយោធា នោះបានអនុញ្ញាតឲ្យនាងជំនាញបន្ថែម រួមទាំងការបាញ់កាំភ្លើង ការប្រយុទ្ធដោយដៃទទេ និងការការពារប្រឆាំងនឹងការឃ្លាំមើល។ បន្ទាប់មក នាងត្រូវបានគេចាត់តាំងជាអង្គរក្សនៅទីក្រុង Zhongnanhai ហើយនៅឆ្នាំ ២០២៣ ក្នុងអំឡុងពេលកីឡា Asian Games នៅទីក្រុង Hangzhou នាងត្រូវចាត់តាំងជាបេសកកម្មដ៏សំខាន់មួយ ដើម្បីការពារស្ត្រីទីមួយរបស់ប្រទេសស៊ីរី គឺលោកស្រី Asma al-Assad ហើយរូបរាងដ៏ស្រស់ស្អាត និងការតាំងចិត្តរបស់នាង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនោះ។
យ៉ាងណាមិញ វាមិនមែនជាលើកទីមួយទេ ដែលនរណាម្នាក់ដែលធ្វើការក្នុងរង្វង់ការទូតខ្ពស់បំផុតរបស់ចិន ក្លាយជាអ្នកចាប់អារម្មណ៍ខ្លាំង។ ក្រៅពីភាពល្បីល្បាញនៃអ្នកការទូតរបស់ប្រទេស អ្នកដែលធ្វើការនៅពីក្រោយឆាកក៏ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងផងដែរ។ ឧទាហរណ៍មួយគឺអ្នកបកប្រែ Zhang Jingដែលបានចូលរួមកិច្ចចរចាយុទ្ធសាស្ត្រអាមេរិក-ចិននៅ Anchorage ក្នុងឆ្នាំ ២០២១។ នាងទទួលបានប្រជាប្រិយភាព និងការគោរពចំពោះការបកប្រែប្រកបដោយវិជ្ជាជីវៈនៃសុន្ទរកថាដ៏វែងរបស់លោក Yang Jiechi ដែលសំដៅទៅកាន់លេខាធិការអាមេរិក Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Sullivan ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីក្នុងរឿង F4 កូរ៉េ មានជីវិតមិនខុសពី សាន់ឆាយ ឡើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ