ព័ត៌មានអន្ដរជាតិ
រដ្ឋបាលត្រាំជូនដំណឹងពីការបិទការិយាល័យការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់ (CFPB)
រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យ ការិយាល័យការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់ (Consumer Financial Protection Bureau) បញ្ឈប់ការងារស្ទើរទាំងអស់របស់ខ្លួន ដែលជាការបិទដ៏មានប្រសិទ្ធភាពនូវភ្នាក់ងារដែលត្រូវបានបង្កើតឡើងក្នុងរដ្ឋបាល Barak Obama ដើម្បីការពារអ្នកប្រើប្រាស់ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ និងរឿងអាស្រូវក្នុងការផ្តល់កម្ចីទិញលំនៅឋាន។

សារព័ត៌មាន AP បានផ្សាយដោយស្រង់ការបញ្ជាក់របស់លោក Russell Vought ដែលទើបតែងតាំងថ្មីជានាយកនៃការិយាល័យគ្រប់គ្រងនិងថវិកា ដោយ លោកដូណាល់ ត្រាំ សម្រាប់ការដឹកនាំ CFPB បានអះអាងពី ការបញ្ឈប់ការងារលើនីតិវិធីដែលបានស្នើឡើង ដែលនឹងឈានទៅបញ្ចប់នីតិវិធីផ្សេងៗទៀតដែលមិនទាន់បានបញ្ចប់។
តាមរយៈការអះអាងនោះ ការងារណាកំពុងស៊ើបអង្កេតត្រូវបញ្ចប់ ហើយក៏មិនលើកករណីស៊ើបអង្កេតថ្មីនោះដែរ។ ទីភ្នាក់ងារនេះគឺជាគោលដៅរបស់បក្សសាធារណៈរដ្ឋ ដែលគេចាត់ទុកថាជាក្រុមអភិរក្ស ចាប់តាំងពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានជំរុញឱ្យបញ្ចូលវាទៅក្នុងបទបញ្ញត្តិកំណែទម្រង់ហិរញ្ញវត្ថុឆ្នាំ២០១០ ក្រោយវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៧-២០០៨។

នៅថ្ងៃអាទិត្យ មន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានផ្ញើអ៊ីម៉ែល បញ្ជាក់ច្បាស់ៗថា ការិយាល័យកណ្តាលរបស់ CFPB ក្នុងទីក្រុងវ៉ាស៊ីនតោន DC នឹងត្រូវបិទក្នុងសប្តាហ៍នេះចន្លោះពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែកុម្ភៈ ប៉ុន្តែបរាជ័យក្នុងការបញ្ជាក់ពីមូលហេតុដែលនាំទៅដល់ការបិទនោះទេ។
AP បានផ្សាយថា យោងតាមអ៊ីម៉ែលដែលផ្ញើទៅកាន់បុគ្គលិកនៅការិយាល័យកណ្តាលរបស់ CFPB បានលើកឡើងថា៖«បុគ្គលិកនិងអ្នកម៉ៅការបន្ត ត្រូវធ្វើការពីចម្ងយ ដរាបណាមានការជូនដំណឹងថ្មី»។
បទបញ្ជានេះស្រដៀងគ្នាទៅនឹងការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីរំលាយចោលនូវភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ( USAID) ដែលកំពុងក្លាយជាដំបៅសង្គមអាមេរិក ដោយសារបុគ្គលិកនិងព្រឹទ្ធសភា ក៏ដូចជាសមាជិករដ្ឋសភាអាមេរិកកំពុងតវ៉ាប្រឆាំងការសម្រេចចិត្តនេះ។
សេចក្តីរាយការណ៍នោះ បានលើកឡើងថា ដោយសារតែ CFPB បង្កើតឡើងដោយការអនុម័តរបស់រដ្ឋសភា វាក៏ត្រូវទាមទារនៅការអនុម័តបញ្ចប់ដោយរដ្ឋសភាដែរដើម្បីឲ្យវាស្របតាមនីតិវិធីច្បាប់។ ប៉ុន្តែប្រមុខដឹកនាំភ្នាក់ងារនេះមានឆន្ទានុសិទ្ធិលើវិធានការអនុវត្តច្បាប់ណាដែលត្រូវធ្វើប្រសិនបើមាន។
ការបញ្ជាឲ្យបិទនេះកើនឡើងក្រោយលោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលថ្ងៃសុក្រ ដោយសរសេរថា «CFPB RIP» ហើយ គេហទំព័ររបស់ CFPB លើបណ្តាញអ៊ីនធឺណែត ត្រូវបានបិទនៅថ្ងៃអាទិត្យ ដោយជំនួសមកវិញនៅសារថា «ទំព័រនោះរកមិនឃើញ (page not found)»។
កាលពីល្ងាចថ្ងៃសៅរ៍ផងដែរ Vought បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា CFPB នឹងមិនដកប្រាក់ជុំបន្ទាប់របស់ខ្លួនពី មូលនិធីបម្រុងសហព័ន្ធ (Federal Reserve) ដោយបន្ថែមថា ទុនបម្រុងបច្ចុប្បន្នរបស់ខ្លួន មានចំនួន ៧១១.៦ លានដុល្លារគឺ «លើស»។ សភាបានបញ្ជាឱ្យការិយាល័យនេះត្រូវបានផ្តល់មូលនិធិដោយ Fed ដើម្បីការពារខ្លួនពីសម្ពាធនយោបាយ។
លោក Vought បាននិយាយនៅលើ X ថា «ការញែកចេញនេះ ដែលជាការចូលរួមដ៏វែងចំពោះ ការមិនទទួលខុសត្រូវរបស់ CFPB ដល់ពេលនេះត្រូវបានបិទបញ្ចប់»។
CFPB និយាយថាខ្លួនទទួលបានជំនួយផ្នែកហិរញ្ញវត្ថុជិត ២០ពាន់លានដុល្លារសម្រាប់អ្នកប្រើប្រាស់អាមេរិកចាប់តាំងពីការបង្កើតរបស់ខ្លួនក្នុងទម្រង់នៃការលុបចោលបំណុល ផ្តល់សំណង និងប្រាក់កម្ចីកាត់បន្ថយ។ កាលពីខែមុន ការិយាល័យបានប្តឹងក្រុមហ៊ុន Capital One ពីបទចោទថាបានបំភាន់អតិថិជនអំពីការផ្តល់ជូនគណនីសន្សំការប្រាក់ខ្ពស់របស់ខ្លួន និង «បោកប្រាស់» អតិថិជនពីការបង់ការប្រាក់ដែលបាត់បង់ជាង២ពាន់លានដុល្លារ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី