Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្ត​ប្រធានាធិបតី​ស៊ែប៊ី កំពុង​បើកសុខៗ​ស្រាប់​តែ​របូត​កង់​១​គ្រាប់

បានផុស

នៅ

យោង​តាម​សារព័ត៌មាន RT រថយន្ត​​​ដែល​កំពុង​ដឹក​ប្រធានាធិបតី​ស៊ែប៊ី លោក Aleksandar Vucic បាន​របូត​កង់​​​១​គ្រាប់ចេញ​ពី​ឡាន ខណៈ​កំពុង​ធ្វើ​ដំណើរ​​នៅតាម​ដង​ផ្លូវ ដែល​នេះ​គឺ​ជា​​​ឧបទ្ទវហេតុ​ដ៏​កម្រ​​កើត​ឡើង​នៅ​លើ​ប្រមុខ​ដឹក​នាំ​យ៉ាង​ដូច្នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​រដ្ឋស៊ែប៊ី បច្ចុប្បន្ន​កំពុង​ចាប់ផ្តើមការស៊ើបអង្កេតលើហេតុការណ៍​នេះ។​ ថ្វី​ត្បិត​កង់របូត​ចេញ​ពីរថយន្ត​ក៏​ពិត​មែន តែ​អ្នកបើកបរ​ដែល​កំពុង​ធ្វើ​ដំណើរ​​ក្នុងល្បឿនលឿន បាន​បញ្ឈប់​រថយន្តដោយ​សុវត្ថិភាព។ ក្រោយមក​ក្រុម​សន្តិសុខបានត្រួតពិនិត្យរថយន្ត ហើយ​ក៏​ពុំ​មាន​សេចក្ដី​រាយការណ៍​អំពី​ការ​រងរបួស​អ្វី​ដែរ ចំណែក​ឯ​លោក​ប្រធានាធិបតី​វិញ​ត្រូវបានផ្ទេរទៅរថយន្តមួយ​​គ្រឿង​ទៀត ដើម្បី​ធ្វើដំណើរបន្ត។

ចំពោះ​ហេតុការណ៍​នេះ លោក Vucic ផ្ទាល់​បាន​និយាយ​ថា គេ​មិន​​​ទាន់​ដឹង​​ថា នេះ​បណ្ដាល​មក​ពី​​រថយន្ត​ខូច ឬ​ខុស​បច្ចេកទេស​អ្វី​​ឡើយ ដោយ​រឿង​​នេះ​នឹង​ត្រូវ​ស៊ើប​​​អង្កេត​​ដោយ​សមត្ថកិច្ច។

ហេតុការណ៍​នេះ កើត​ឡើង​កាលពីថ្ងៃ​ទី​៨​ខែ​កុម្ភៈ ខណៈ​លោក Vucic កំពុង​​ធ្វើ​ដំណើរ​នៅតាមផ្លូវទៅកាន់ភូមិ Mokrina ក្នុង​ទីក្រុង Kikinda។

ជា​ការ​កត់សម្គាល់ ឧបទ្ទវហេតុ​នេះ បាន​កើត​ឡើង​ខណៈ​ពេល​ដែល​លោក Vucic កំពុង​ដោះស្រាយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​នៅ​ក្នុង​ប្រទេស​ស៊ែប៊ី។ ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤ ក្រុម​និស្សិត​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ដោយ​ចោទ​ប្រកាន់​រដ្ឋបាល​លោក Vucic ពី​បទ​ពុក​រលួយ។

កំហឹង​នៃ​បាតុករ បង្ក​ឡើង​ក្រោយ​ព័ត៌មាន​នៃ​ការ​បាក់​រលំ​ដំបូង​អគារ​មួយ​កន្លែង​នៅ​ទីក្រុង Novi Sad ដែល​បាន​សម្លាប់​មនុស្ស​​​ចំនួន ១៤​​នាក់។ ពួក​គេ​លើក​ឡើង​ថា ការ​បាក់​រលំ​នេះ​បណ្ដាល​មក​ពី​អសមត្ថភាព​ និង​អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ បាតុកម្ម​នេះ បាន​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ស៊ែប៊ី លោក Miloš Vučević ចុះ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៥៕

លោក Aleksandar Vucic (រូបថត៖ Reuters)
បាតុកម្ម​នៅ​ស៊ែប៊ី (រូបថត៖ AP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម