Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាក្រុង ផ្តាំទៅ ត្រាំ ឲ្យទប់ទល់ជាមួយចិនសិន កុំទាន់គាប EU

បានផុស

នៅ

ក្នុងបទសម្ភាសជាមួយ CNN ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង បានបោះពាក្យទៅមេដឹកនាំសេតវិមាន ដូណាល់ ត្រាំ ថា គាត់គួរធ្វើយ៉ាងណា ទប់ទល់ជាមួយប្រទេសចិនវិញទៅ។

ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តីរបស់លោក ម៉ាក្រុង ត្រូវបានគេដឹងច្បាស់ថាជាប្រតិកម្មទៅប្រធានាធីបតីអាមេរិក ជុំវិញផែនការដាក់ទណ្ឌកម្មលើសហភាពអឺរ៉ុប (EU) ប៉ុន្តែលោកក៏គំរាមដែរថា EU នឹងមិននៅស្ងៀមឡើយ ហើយច្បាស់ជាសងសឹកមិនខាន បើលោក ត្រាំ ពិតជាចាត់វិធានការគាបសង្កត់ យកពន្ធលើទំនិញរបស់ប្លុកនេះមែន។

ក្នុងបទសម្ភាសនោះ លោកម៉ាក្រុងនិយាយសំដៅទៅលោកត្រាំថា «តើ EU ពិតជាបញ្ហាចម្បងរបស់អ្នកមែនទេ? ទេ ខ្ញុំមិនគិតអ៊ីចឹងឡើយ។ បញ្ហាចម្បងរបស់អ្នកគឺ ចិនឯណោះទេ ដូច្នេះអ្នកគួរតែផ្តោតលើបញ្ហាធំនោះទៅ។ អឺរ៉ុបគឺជាសម្ព័ន្ធមិត្តរបស់អ្នក បើអ្នកចង់ឲ្យអឺរ៉ុប បន្តលើការវិនិយោគបន្ថែមទៀត ក៏ដូចជាជួយដល់វិស័យការពារ សន្តិសុខនិងការអភិវឌ្ឍដែលជាផលប្រយោជន៍របស់អាមេរិកនោះ អ្នកមិនគួរគំរាមយកពន្ធ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបទេ»។

ប្រធានាធិបតិអាមេរិកលោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

សូមបញ្ជាក់ថា នៅដើមខែកុម្ភៈ លោក ត្រាំ បានប្រកាសម៉ាត់ៗថា លោកនឹងយកពន្ធលើ EU ព្រោះប្លុកនេះមើលងាយអាមេរិកខ្លាំងណាស់។ កាលនោះ ប្រធានាធិបតីអាមេរិក បញ្ជាក់ថា «ពួកគេមិនទិញឡានរបស់យើង ពួកគេមិនទិញផលិតផលកសិកម្មរបស់យើង ហើយសំខាន់ពួកគេមិនទិញអ្វីទាំងអស់ពីយើង។ ដូច្នេះហើយ ​យើង​មាន​ឱនភាព​យ៉ាង​ខ្លាំង​ជាមួយ EU»។

មកទល់ពេលនេះ ប្រធានាធិបតីអាមេរិក ក៏អះអាងដែរថា លោកនឹងដាក់ចេញពន្ធថ្មី ២៥% លើ​ដែកថែប និង​អាលុយមីញ៉ូមនាំចូលអាមេរិកពីគ្រប់ប្រទេស ​បន្ថែម​ពីលើ​ពន្ធដែល​មាន​ស្រាប់ ក្នុងជំហាន​បង្កើន​ភាព​តានតឹង​ពាណិជ្ជកម្ម​សកលជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ៖ Elon Musk នឹង​ជួយ​រក​លុយ​រាប់​រយ​ពាន់​លាន​ដុល្លារ​មកវិញ ពី​ការ​កេងបន្លំ​ក្នុង​ជួរ​រដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម