Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​នៅ​ចិន ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០២៤ បង្ក​ក្ដី​បារម្ភ​រឿង​អត្រា​កំណើត

បានផុស

នៅ

ទោះបីជាមាន​ការ​លើកទឹកចិត្តគូស្វាមីភរិយាវ័យក្មេង​ឲ្យ​រៀបការនិងមានកូនដើម្បីបង្កើនចំនួនប្រជាជនក៏ដោយ ការ​រៀប​អាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិន​នៅ​តែ​ធ្លាក់​ចុះ​កាលពីឆ្នាំ​២០២៤​កន្លង​ទៅ ដែលជាការធ្លាក់ចុះដ៏ធំបំផុត​មិនធ្លាប់​មាន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខ​ពី​ក្រសួង​កិច្ចការស៊ីវិល ​បាន​បង្ហាញ​ថា មាន​គូស្នេហ៍​ជាង ៦,១​លាន​គូ​បាន​ចុះ​ឈ្មោះ​រៀបការ​កាលពី​ឆ្នាំ​មុន ធ្លាក់​ចុះ​ពី ៧,៦៨​លាន​គូ​កាលពី​ឆ្នាំ​២០២៣។ ទិន្នន័យក៏បានបង្ហាញផងដែរថា គូស្វាមីភរិយាជាង ២,៦​លានគូបានដាក់ពាក្យលែងលះកាលពីឆ្នាំមុន កើនឡើង ១,១% ពីឆ្នាំ២០២៣។

លោក Yi Fuxian អ្នកប្រជាសាស្ត្រនៅសាកលវិទ្យាល័យ Wisconsin-Madison បាននិយាយថា៖ «មិនធ្លាប់មានពីមុនមកទេ! សូម្បីតែនៅឆ្នាំ​២០២០ អំឡុង​កើត​កូវីដ​១៩ អាពាហ៍ពិពាហ៍បានថយចុះត្រឹមតែ ១២,២​%​ប៉ុណ្ណោះ»។

លោកបានកត់សម្គាល់ថា ចំនួនអាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិនកាលពីឆ្នាំមុនគឺតិចជាងពាក់កណ្តាល​ទៅ​ទៀត​នៃចំនួន ១៣,៤៧​លាន​គូ​ក្នុងឆ្នាំ​២០១៣។

លោកបានបន្ថែមថា បើនិន្នាការនេះនៅតែបន្ត មហិច្ឆតានយោបាយ និងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិននឹងត្រូវ​បាន​បំផ្លាញដោយកត្តា​ប្រជាសាស្ត្រ។

សម្រាប់​អាជ្ញាធរ​ចិន ការ​បង្កើន​ការ​ចាប់​អារម្មណ៍​លើ​ការ​រៀប​ការ និង​ការ​បង្កើត​កូន គឺ​ជា​កង្វល់​ដ៏​គួរ​ឲ្យ​បារម្ភ។

ការ​ធ្លាក់​ចុះ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​រៀប​ការ និង​ការ​ចាប់​ផ្តើម​គ្រួសារ​ បាន​កើត​ឡើង​ជា​យូរ​មក​ហើយ​ ព្រោះ​តែ​កត្តា​ចម្បងៗ​មួយ​ចំនួន​ដូចជា ​​ការ​ចំណាយ​លើ​ការ​មើល​ថែ​កូន និង​​​ថ្លៃ​​​អប់រំ​​​ក្នុង​ប្រទេស​ចិន។ លើសពីនេះ បញ្ហា​សេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យមានការលំបាកសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ក្នុងការស្វែងរកការងារ ហើយអ្នកដែលមានការងារមានអារម្មណ៍មិនមានសុវត្ថិភាពអំពីអនាគតយូរអង្វែងរបស់ពួកគេ។

ចិន មានប្រជាជនច្រើនជាងគេ​​លំដាប់​ទីពីរនៅលើពិភពលោក ជាមួយ​​ប្រជាជន​ចំនួន ១,៤​ពាន់លាននាក់។ អត្រាកំណើតបានធ្លាក់ចុះអស់ជាច្រើនទស្សវត្សរ៍ ដោយសារគោលនយោបាយមានកូនតែមួយឆ្នាំ​១៩៨០-២០១៥ របស់ប្រទេសចិន និង​ការ​ធ្វើ​ទំនើប​កម្ម​ទីក្រុងយ៉ាងឆាប់រហ័ស។ នៅក្នុង​មួយ​ទស្សវត្សរ៍ខាងមុខនេះ ប្រជាជនចិនប្រហែល ៣០០​លាននាក់ ត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម