Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈខ្វះគ្រូពេទ្យនៅបន្ទប់ ICU ប្រេស៊ីល បន្តមានអ្នកស្លាប់ដោយកូវីដប្រចាំថ្ងៃខ្ពស់បំផុតលើកទីពីរ

បានផុស

នៅ

ប្រទេសប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ ចំនួន ២,៧២៤ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតទី ២ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតនៅខែកុម្ភៈ ឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ទន្ទឹមនឹងមានអ្នកស្លាប់ថ្មីក្នុងនោះប្រេស៊ីលក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៨៦,៩៨២ ករណីក្នុងរយៈពេលដូចគ្នានេះ ហើយក៏ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃទី ៣ សម្រាប់ប្រទេស ។

ទន្ទឹមនោះកង្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់គឺជាកត្តាចម្បងមួយទៀតដែលធ្វើឲ្យប្រទេសប្រេស៊ីលប្រឈមមុខនឹងគ្រោះថ្នាក់ថ្មី  និងជាការគំរាមកំហែងដែលបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន ។

បច្ចុប្បន្នប្រទេសប្រេស៊ីលមានអត្រាស្លាប់ជាមធ្យម ១៣៧ នាក់ និងការធ្វើតេស្តវិជ្ជមានចំនួន ៥,៦០៦ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ។

ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ របស់ប្រទេសប្រេស៊ីលឥឡូវនេះកើនដល់ ២៨៧,៤៩៩ នាក់ ខណៈដែលចំនួនអ្នកឆ្លងបានកើនដល់ ១១,៧៨០,៨២០ នាក់ដែលធ្វើឲ្យប្រជាជាតិអាមេរិកខាងត្បូងមួយនេះក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកទាក់ទងនឹងការស្លាប់ និងករណីឆ្លង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ កូវីដធ្ងន់ធ្ងរពេក​​ ប្រេស៊ីលកំពុងខ្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់

ចុចអាន ៖ វ៉ាក់សាំងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពប្រឆាំងវីរុសប្រេស៊ីល លើសការរំពឹងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម