ព័ត៌មានអន្ដរជាតិ
រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ
បន្ទាប់ពីវិនាសកម្មភ្លើងឆេះព្រៃ ឥឡូវរដ្ឋកាលីហ្វ័រញ៉ា បានកើតគ្រោះរញ្ជួយដី២លើកផ្ទួនៗទៀត ដ្បិតវាមានកម្រិតស្រាលក៏ដោយ។

តាមការចុះផ្សាយរបស់ Fox Weather, ការរញ្ជួយដីបានកើតឡើងក្នុងទីក្រុង San Bernardino ភាគខាងត្បូងរដ្ឋ ដោយការរញ្ជួយលើកដំបូងមានកម្រិត៣.៦រ៉ិចទ័រ វាយប្រហារនៅម៉ោង៩:៤៥នាទីព្រឹកថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក) ខណៈ៣នាទីក្រោយ មានការរញ្ជួយលើកទី២ កម្រិត ៣.០រ៉ិចទ័រ។ ការរញ្ជួយទាំងពីរលើកនេះ គឺសុទ្ធសឹងមានជម្រៅជាង ៦គីឡូម៉ែត្រ។
យ៉ាងណាក្តី ដោយសារតែវាមានកម្រិតស្រាល ការរញ្ជួយទាំងពីរលើកនេះ មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ឬបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសទេ។

គ្រោះធម្មជាតិនេះកើតឡើងស្របពេល ភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា កំពុងប្រឈមនឹងអាកាសធាតុត្រជាក់ដល់ឆ្អឹង ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ -២៨អង្សាសេឯណោះ នៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែឥទ្ធិពលម៉ាស់ខ្យល់មកពីតំបន់អាក់ទិក។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីបញ្ហាអាកាសធាតុនេះគឺ San Joaquin ដែលសីតុណ្ហភាពត្រូវគេព្យាករនឹងធ្លាក់ចុះដល់ -២៩អង្សាសេ បន្ទាប់មកគឺ North Bay Interior, East Bay Interior, Santa Clara, Northern Salinas, Hollister និង Carmel។

ជុំវិញបញ្ហានេះដែរ មានការចោទជាសំណួរថាតើ ហេតុអ្វីរដ្ឋនេះតែរងការវាយប្រហារដោយគ្រោះធម្មជាតិម្ល៉េះ? ចម្លើយគឺ ព្រោះតែលក្ខខណ្ឌអាកាសធាតុនិងទីតាំងភូមិសាស្រ្តរបស់រដ្ឋនេះ។
រដ្ឋនេះស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគនិរតីនៃសហរដ្ឋអាមេរិក ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក និងមានអាកាសធាតុខុសគ្នាដាច់ស្រឡះរវាងកាលីហ្វ័រញ៉ាខាងត្បូង និងកាលីហ្វ័រញ៉ាខាងជើង តួយ៉ាងម្ខាងកើតមានព្យុះភ្លៀងឯម្ខាងទៀត កើតគ្រោះរាំងស្ងួត។ ម្យ៉ាងវិញទៀត រដ្ឋនេះស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ជាកន្លែងដែលផ្លាកតិចតូនិចបម្លាស់ទី ធ្វើឲ្យកាលីហ្វ័រញ៉ា ងាយរងគ្រោះដោយការរញ្ជួយដីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ