Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

បានផុស

នៅ

វិស័យអាកាសចរណ៍អាមេរិកកើតមានបញ្ហាទៀតហើយ ដោយលើកនេះយន្តហោះមួយគ្រឿង បានបើកធ្លាក់ផ្លូវរត់ (Runway) ទៅបុកយន្តហោះមួយគ្រឿងទៀតនៅក្នុងរដ្ឋ Arizona បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួស។

(រូបថត៖ Citizen)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧទ្ទវហេតុនេះកើតឡើងនៅឯអាកាសយានដ្ឋាន Scottsdale នាវេលាម៉ោង ២:៤៥នាទីរសៀលថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក)។

តាមការចុះផ្សាយរបស់ Daily Mail, យន្តហោះថ្នាក់ពាណិជ្ជកម្មធុនកណ្តាល Learjet 35A បានបើកធ្លាក់ផ្លូវទៅបុកយន្តហោះ Gulfstream G200 ដែលជាយន្តហោះថ្នាក់ពាណិជ្ជកម្មធុនកណ្តាលដូចគ្នា ខណៈកំពុងចតចោលនៅឯអាកាសយានដ្ឋាន។

(រូបថត៖ AP)

យ៉ាងណាក្តី មកទល់ពេលនេះ គេនៅមិនទាន់ដឹងឡើយថា យន្តហោះ Learjet 35A បើកធ្លាក់ផ្លូវដោយសារមូលហេតុអ្វី។

សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់យន្តហោះនៅរដ្ឋអាឡាស្កា បានបណ្តាលឲ្យមនុស្សចំនួន១០នាក់ បាត់បង់ជីវិត។

វាជាយន្តហោះខ្នាតតូចប្រភេទ Cessna 208 Caravan មានដឹកមនុស្សចំនួន១០នាក់ ក្នុងដំណើរចេញពីទីក្រុង Unalakleet ទៅកាន់ទីក្រុង Nome ប៉ុន្តែវាបានបាត់ចេញពីរ៉ាដា ខណៈនៅសល់១០នាទីទៀតទើបដល់គោលដៅ។

(រូបថត៖ AP)

ការធ្លាក់យន្តហោះនោះទៀតសោត គឺជាឧបទ្ទវហេតុធំទីបី ដែលញាំញីវិស័យអាកាសចរណ៍អាមេរិក ក្នុងរយៈពេលត្រឹមជាងមួយសប្តាហ៍។

កាលពី​ថ្ងៃ​ទី​២៩ខែមករា យន្តហោះ​ពាណិជ្ជកម្មនិង​ឧទ្ធម្ភាគចក្រ​យោធា ​បាន​បុក​គ្នា​នៅ​ជិត​រដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដោយ​សម្លាប់​មនុស្ស​៦៧​នាក់​។

លុះមកដល់ថ្ងៃទី៣១ខែមករា យន្តហោះពេទ្យបានធ្លាក់នៅទីក្រុង Philadelphia ដោយសម្លាប់មនុស្ស ៦ នាក់ជិះក្នុងនោះ និងមនុស្សម្នាក់ទៀតនៅលើដី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម