Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

បានផុស

នៅ

ក្រុមហាម៉ាស គួរតែដោះលែងចំណាប់ខ្មាំងទាំង​អស់​នៅហ្គាហ្សា នៅ​ត្រឹម​ថ្ងៃត្រង់​ថ្ងៃសៅរិ៍​សប្ដាហ៍​នេះ បើ​មិន​ដូច្នោះ​ទេ​​​នឹង​មាន​ការ​លុប​ចោល​បទឈប់បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន រួច​ការ​វាយ​ប្រហារ​នឹង​ផ្ទុះ​ឡើង​តែ​ម្ដង។ នេះ​ជា​សារ​ព្រមាន​​មិន​សំចៃ​មាត់​របស់​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០២៥។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានសម្តែងការខកចិត្តចំពោះលក្ខខណ្ឌនៃ​ការ​ដោះលែង​​ក្រុម​ចំណាប់ខ្មាំង​ចុងក្រោយ​របស់​ក្រុមហាម៉ាស និង​ការ​ប្រកាសដោយក្រុមសកម្មប្រយុទ្ធ​​​នេះ​ថា ខ្លួននឹង​ផ្អាក​ការ​ដោះលែង​ចំណាប់​ខ្មាំង​​​បន្ថែម​ទៀត។

លោក ត្រាំ បាននិយាយថា៖ «តាមដែលខ្ញុំបារម្ភ បើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានត្រឡប់មកវិញនៅថ្ងៃសៅរ៍នៅម៉ោង​១២​ថ្ងៃ​ត្រង់ ខ្ញុំគិតថាវាជាពេលវេលាសមស្រប។ ខ្ញុំនឹងនិយាយថា លុបចោលវា ហើយការភ្នាល់ទាំងអស់ត្រូវបានបិទ ហើយទុក​ឲ្យ​សង្គ្រាម​ផ្ទុះឡើង។ ខ្ញុំចង់និយាយថា ពួកគេគួរតែត្រឡប់​មកវិញនៅម៉ោង​១២​នៅថ្ងៃសៅរ៍»។

មេ​ដឹក​នាំ​វ័យ​៧៨​​ឆ្នាំ បាន​បន្ថែម​ថា លោក​ចង់​ឲ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ទ្រង់ទ្រាយធំ មិន​មែន​ដោះលែង​ម្ដង​ពីរបីនាក់​​នោះ​ឡើយ។

លោក ត្រាំ បាន​សង្កត់​ធ្ងន់​ថា ប្រទេស​អ៊ីស្រាអែល​អាច​នឹង​មិន​យល់​ស្រប​ចំពោះ​ចំណាត់ការ​​មួយ​នេះ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោក​នឹង​អាច​ជជែក​ជាមួយនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បន្ថែម​​អំពី​រឿង​នេះ។

លោក ត្រាំ ក៏​បាន​​ប្រាប់​​ដែរ​ថា លោក​អាច​នឹង​រារាំង​ជំនួយ​ដល់​ប្រទេស​ហ្ស៊កដានី និង​អេហ្ស៊ីប ​បើ​ពួកគេ​មិន​ព្រម​ទទួល​​យក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​តំបន់​ហ្គាហ្សា។ លោក ត្រាំ នឹងជួបជាមួយស្តេច Abdullah នៃប្រទេសហ្ស៊កដានី នៅថ្ងៃអង្គារ​នេះ៕

ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៣៤ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម