ព័ត៌មានអន្ដរជាតិ
បទឈប់បាញ់ហ្គាហ្សាប្រឈមការរំលោភ ដោយភាគីទាំងពីរមានលេសរៀងៗខ្លួន
ក្រុមហាម៉ាសថានឹងពន្យារពេលការដោះលែងចំណាប់ខ្មាំងបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា និងបានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើបទឈប់បាញ់ ក្រោយអ៊ីស្រាអែលលុបចោលការដកទ័ពចេញរបស់ខ្លួនពីតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១១ខែកុម្ភៈនេះ។

ក្រុមហាម៉ាស បាននិយាយថា ផែនការរបស់ខ្លួនក្នុងការពន្យារពេលការដោះលែងចំណាប់ខ្មាំងលើកក្រោយនឹងពន្យាពេល រហូតដល់មានការជូនដំណឹងបន្ថែម ដែលអាស្រ័យលើថាតើអ៊ីស្រាអែលគោរពតាមកាតព្វកិច្ចរបស់ខ្លួនឬអត់ ខណៈកងទ័ពអ៊ីស្រាអែលបានលុបចោលការចាកចេញទាហានរបស់ខ្លួនពីតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ និងទំនងជាត្រៀមខ្លួនប្រយុទ្ធសារជាថ្មី ប្រសិនបើបទឈប់បាញ់បរាជ័យនោះ។
អ៊ីស្រាអ៊ែល និងក្រុមហាម៉ាសកំពុងស្ថិតក្នុងបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ ដែលក្រុមហាម៉ាស់បានប្តេជ្ញាដោះលែងចំណាប់ខ្មាំង៣៣នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ ២០២៣ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជិត២០០០នាក់។
ភាគីទាំងពីរបានធ្វើការដោះដូរចំណាប់ខ្មាំងចំនួនប្រាំដងចាប់តាំងពីដំណាក់កាលទី១ នៃបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី១៩ខែមករាដោយបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល២១នាក់និងអ្នកទោសប៉ាឡេស្ទីនជាង៧៣០នាក់។ ការផ្លាស់ប្តូរបន្ទាប់គ្រោងនឹងធ្វើនៅថ្ងៃសៅរ៍ ដែលមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់បន្ថែមទៀតជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។
ទោះយ៉ាងណាសង្រ្គាមទំនងចាប់ផ្តើមជាថ្មីនៅដើមខែមីនា ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចលើដំណាក់កាលទីពីរដ៏ស្មុគស្មាញនៃបទឈប់បាញ់ ដែលអំពាវនាវឱ្យមានការវិលត្រឡប់នៃចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ និងការពន្យាពេលមិនកំណត់នៃបទឈប់បាញ់៕



អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ