Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស៥៥នាក់បានស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះនៅជាយរដ្ឋធានីប្រទេសហ្គាតេម៉ាឡា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងែទី១១ខែកុម្ភៈនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តក្រុងនេះដឹកអ្នកដំណើរសរុប៧៥នាក់ធ្វើដំណើរពីទីក្រុង Progreso ភាគឦសាននៃរដ្ឋធានី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រថយន្តក្រុងនេះបានបុករថយន្តមួយគ្រឿង ហើយបានធ្លាក់ពីស្ពាន Puente Belice ចូលទៅក្នុងជ្រោះជម្រៅ៣៥ម៉ែត្រនិងពាក់កណ្ដាលទៀត​លិច​ទៅក្នុង​ទឹក​ នៅវេលាម៉ោងប្រហែល៥ព្រឹក​ម៉ោងក្នុងស្រុក។

ក្រុមអ្នកស៊ើបអង្កេត រកឃើញសាកសពចំនួន​៥៣នាក់នៅកន្លែងកើតហេតុ និងអ្នកដំណើរពីរនាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ ដែលក្នុងចំណោមជនរងគ្រោះក៏មានកុមារផងដែរ។

លោកនាដកម្មនៃការបាត់បង់ជីវិតមនុស្សដ៏ច្រើនក្នុងឧបទ្ទវហេតុនេះបានធ្វើឲ្យប្រធានាធិបតីនៃប្រទេសហ្គាតេម៉ាឡា លោក Bernardo Arevalo បង្ហោះលើបណ្ដាញសង្គម X ចូលរួមរំលែកទុក្ខដល់ដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងបានសម្រេចចិត្តប្រកាសកាន់ទុក្ខជាតិ។ លោកក៏បានកៀរគរបុគ្គលិកកងទ័ពជាតិ និង CONRED (អ្នកសម្របសម្រួលជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ) ដើម្បីចូលរួមជួយនៅកន្លែងកើតហេតុ និងធ្វើការថែទាំសុខភាពអ្នករងរបួសឲ្យបានដិតដល់ផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម