Connect with us

ព័ត៌មានអន្ដរជាតិ

រ៉យទ័រ៖ អាមេរិក​នឹង​ជំរុញ​អឺរ៉ុប ទិញ​អាវុធ​ពី​ខ្លួន​បន្ថែមទៀត ដើម្បី​ជួយ​ដល់​អ៊ុយក្រែន

បានផុស

នៅ

​ប្រភព​​របស់​ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ បាន​ឲ្យ​ដឹង​​​ថា រដ្ឋបាល​លោក ដូណាល់ ត្រាំ គ្រោងនឹងជំរុញសម្ព័ន្ធមិត្តអឺរ៉ុប​ឲ្យ​ទិញសព្វាវុធរបស់អាមេរិកបន្ថែមទៀតសម្រាប់អ៊ុយក្រែន មុនពេលការចរចាសន្តិភាព​ជាមួយ​ប្រទេស​រុស្ស៊ី។

សព្វាវុធ​អាមេរិក​ដែល​ដឹក​ទៅ​អ៊ុយក្រែន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការនេះ បើត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នឹងផ្តល់ការធានាឡើងវិញមួយចំនួនដល់មេដឹកនាំអ៊ុយក្រែន ដែលមានការព្រួយបារម្ភថា លោកប្រធានាធិបតី ត្រាំ អាចនឹងរារាំងជំនួយបន្ថែមទៀតដល់​អ៊ុយក្រែន ដែលយោធារបស់ពួកគេបាននិងកំពុងបាត់បង់ទឹកដីបន្តិចម្តងៗ ក្រោមការវាយលុកដ៏ខ្លាំងក្លារបស់រុស្ស៊ីនៅ​តំបន់​ភាគខាងកើត។

បណ្តាប្រទេសនៅអឺរ៉ុបពីមុន ក៏​ធ្លាប់​បានទិញសព្វាវុធរបស់អាមេរិកសម្រាប់អ៊ុយក្រែន ក្នុងអំឡុងរដ្ឋបាលលោក ចូ បៃដិន ផង​ដែរ។

ប្រភពបាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក រួមទាំងបេសកជនអ៊ុយក្រែនរបស់លោក ត្រាំ គឺ​លោក Keith Kellogg នឹងពិភាក្សាអំពីការទិញអាវុធដែលអាចមានជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនៅសប្តាហ៍នេះ ក្នុងអំឡុងពេលសន្និសីទសន្តិសុខទីក្រុង Munich។

ពួកគេបានបន្ថែមថា វាគឺជាគំនិតមួយក្នុងចំណោមគំនិតជាច្រើនដែលរដ្ឋបាលកំពុងពិភាក្សា ដើម្បីបន្តការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងកៀវ ដោយមិនចាំបាច់ចំណាយដើមទុន​ដ៏​ច្រើន​របស់អាមេរិក។

សព្វាវុធ​អាមេរិក​​ដែល​ដឹក​ទៅ​អ៊ុយក្រែន (រូបថត៖ Reuters)

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ​ទី​១០​កុម្ភៈ​​២០២៥​​​ជាមួយរ៉យទ័រ លោក Kellogg បានបដិសេធមិនបញ្ជាក់ពីផែនការនេះទេ ប៉ុន្តែបាននិយាយថា៖ «សហរដ្ឋអាមេរិកតែងតែ​ពេញ​ចិត្តលក់អាវុធដែលផលិតនៅអាមេរិក ព្រោះវាពង្រឹងសេដ្ឋកិច្ចរបស់យើង។ មានជម្រើសជាច្រើននៅទីនោះ។ អ្វីគ្រប់យ៉ាងកំពុងដំណើរការនៅពេលនេះ» ដោយបន្ថែមថា ការដឹកជញ្ជូនដែលបានអនុម័តពីមុនដោយអតីតប្រធានាធិបតី បៃដិន នៅតែកំពុង​នាំ​ចេញ​​ទៅ​អ៊ុយក្រែន​ដដែល។

វាមិនច្បាស់ទេថា តើសហរដ្ឋអាមេរិកមានគម្រោងស្នើសុំឲ្យបណ្តាប្រទេសនៅអឺរ៉ុបទិញអាវុធអាមេរិកតាមរយៈកិច្ចសន្យាពាណិជ្ជកម្ម ឬដោយផ្ទាល់ពីឃ្លាំងស្តុករបស់អាមេរិក។ កិច្ចសន្យាពាណិជ្ជកម្មខ្លះអាចចំណាយពេលរាប់ឆ្នាំ​ឯណោះ​ដើម្បីបញ្ចប់។

កន្លង​មក លោក ត្រាំ បានប្តេជ្ញាក្នុងអំឡុងពេលយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីរបស់​លោក​ថា​នឹង​កាត់ផ្តាច់ជំនួយទាំងអស់ដល់អ៊ុយក្រែន។ ប៉ុន្តែ​ក្រុម​ទីប្រឹក្សារបស់លោក​មួយចំនួន បានប្រកែក​ថា ក្រុង​វ៉ាស៊ីនតោនគួរតែបន្តគាំទ្រដល់ទីក្រុងកៀវ​​ខាងផ្នែកយោធា ជាពិសេស​បើការចរចាសន្តិភាពត្រូវបានពន្យារពេលរហូតដល់ចុងឆ្នាំ​២០២៥។

សូម​បញ្ជាក់​​ថា លោក បៃដិន បានអនុម័តជំនួយសន្តិសុខជាង ៦៥​ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងអំឡុងពេលកាន់តំណែង។ យ៉ាង​ណា​មិញ មន្ត្រីនៅក្នុងទីក្រុងកៀវ រួមទាំងប្រធានាធិបតី លោក វ៉ា្លឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខបន្ថែមទៀត មុនពេលចូលទៅក្នុងកិច្ចចរចាជាមួយទីក្រុងមូស្គូ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម