Connect with us

ព័ត៌មានអន្ដរជាតិ

​ផឹក​ស្រា​​​លាយ​ដោយខ្លួនឯង​បណ្តាល​ឱ្យ​ស្លាប់​រហូត​ដល់​៩នាក់​នៅខេត្តជ្វាឥណ្ឌូណេស៊ី​

បានផុស

នៅ

មនុស្ស៩នាក់បានស្លាប់ដោយសារពុលស្រា បន្ទាប់ពីបានចូលរួមក្នុងពិធីជួបជុំផឹកស៊ីមួយនៅក្រុង Cianjur ខេត្តជ្វា​​ភាគ​ខាងលិច​ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេសញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ខែកុម្ភៈនេះ។

(រូបភាព៖ South China Morning Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប៉ូលិស សរុបទាំងជនរងគ្រោះចុងក្រោយដែលបានស្លាប់នៅព្រឹកថ្ងៃចន្ទទី១០ខែកុម្ភៈ ចំនួន​អ្នកស្លាប់​កើន​ដល់​៩នាក់ ខណៈមានជនរងគ្រោះសរុបចំនួន១២នាក់ ដោយ​​ម្នាក់កំពុងព្យាបាល​នៅ​ឡើយ​និង២នាក់​​ទៀត​​បានធូរស្បើយ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ពួកគេទាំង១២​នាក់ ដែលជាអ្នកភូមិ Pademangan ដែលមានអាយុចន្លោះពី២៩ ទៅ​៥៥ឆ្នាំ បានផឹកស្រា​​​មាន​ជាតិអាល់កុលខ្ពស់​ដែលមានគ្រោះថ្នាក់នៅក្នុងព្រឹត្តិការណ៍ផឹកស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

ពួកគេត្រូវបានរាយការណ៍ថាបានលាយដោយខ្លួនឯង នូវ​​ប្រភេទ​សូដានិងភេសជ្ជៈមួយដបជាមួយអេតាណុលប្រមាណ​៥លីត្រ​ដែល​​ពួក​គេ​​បានទិញពីហាងអនឡាញមួយ។ បន្ទាប់ពីការជួបជុំពួកគេភាគច្រើនចាប់ផ្តើមមានរោគសញ្ញាស្រវឹងស្រាធ្ងន់ធ្ងរ រួមមានចង្អោរ ក្អួត ឈឺក្បាល បាត់បង់ការគ្រប់គ្រងសាច់ដុំ និងឈឺដើមទ្រូងនៅថ្ងៃបន្ទាប់។ មនុស្ស៣នាក់ក្នុងចំណោម អ្នកស្លាប់នាក់ បានស្លាប់នៅផ្ទះដោយសារពួកគេមិនបានទទួលការព្យាបាលទាន់ពេលវេលា។

(រូបភាព៖ B-Universe)

ប៉ូលិសបានឲ្យដឹងថា ការស៊ើបអង្កេតដំបូងបានរកឃើញថាពួកគេបានផឹកជាតិអាល់កុលមានគ្រោះថ្នាក់ដល់សុខភាព ដែលជាធម្មតាវាត្រូវបានប្រើប្រាស់ជាថ្នាំសំលាប់មេរោគជាដើម។ ប៉ូលិស​ក៏​កំពុង​ស៊ើបអង្កេត​ដែរ​ថា​តើ​មាន​អ្នក​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ផឹកស៊ី​នេះដែរ​ឬ​ទេ។

ក្រៅពីហេតុការណ៍នេះកាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍មុន ក្នុង​ទីក្រុង Central Bogor ខេត្តជ្វាខាងលិច ក៏មាន​មនុស្ស​បួន​នាក់​បាន​ស្លាប់​ក្នុងពិធីជួបជុំ​ផឹកស៊ី​មួយ​ទៀត​ផងដែរ ខណៈម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ពួកគេត្រូវបានគេចោទប្រកាន់ថាបានផឹកភេសជ្ជៈចម្រុះដែលមានជាតិអាល់កុល បើទោះបីជាវានៅមិនទាន់ច្បាស់ថាប្រភេទអាល់កុលអ្វីត្រូវបានប្រើប្រាស់ក៏ដោយ។ ពាក់ព័ន្ធបញ្ហានេះមនុស្ស​ពីរ​នាក់​ជា​អ្នក​លក់​គ្រឿង​ស្រវឹង​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យផងដែរ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម